
អតីតកីឡាករឆ្នើមរបស់អ៊ីតាលីលោក Paolo Maldini បានផ្តល់គំនិតរបស់គាត់ចំពោះការជជែកដេញដោលគ្នាអំពី Cristiano Ronaldo និង Lionel Messi ។
លោក Maldini បាននិយាយថា៖ “Cristiano បានផ្លាស់ប្តូរយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេលនេះគាត់បានក្លាយជាខ្សែប្រយុទ្ធដែលមិនអាចបញ្ឈប់បាននៅតំបន់នេះ ។ ថ្វីបើគាត់មានអាយុច្រើនក៏ដោយក៏អ្នកនៅតែមើលឃើញថាគាត់នៅក្មេងក្នុងលក្ខណៈកំពូលនិងមានការសម្រេចចិត្តខ្ពស់ “។
“ប៉ុន្តែរវាងកីឡាករ Messi និង Cristiano ខ្ញុំតែងតែជ្រើសរើសយក Lionel Messi ជានិច្ច ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសខ្ញុំនឹងមិនមានការសង្ស័យទេគាត់គឺជាកីឡាករដែលសម្រេចបាននូវអ្វីដែលពិបាកនឹងស្រមៃ” ៕
ដោយ៖តារា