
កូនស្រីតារាកំប្លែងជើងចាស់នាយត្រដក់ សម្រេចចងកបញ្ចប់ជីវិត ដោយមិនដឹងមូលហេតុ។ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើនេះមានឈ្មោះ វ៉ាន់ ដានិត អាយុ ៣១ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ ។ ដោយនៅយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ គេឃើញស្ត្រីខាងលើនេះបានជួលបន្ទប់ផ្ទះសំណាក់ដែលមានឈ្មោះអាស៊ាន ស្នាក់នៅ លុះដល់ថ្ងៃកើតហេតុ អ្នកបំរើការបានគោះទ្វារ ដើម្បីជូតសំអាត និងដូរកំរាលពូកជូនភ្ញៀវ ស្រាប់តែប្រទះឃើញសពស្ត្រីខាងលើចងក សម្លាប់ខ្លួនបាត់ទៅហើយ ។
ក្រោយពីកម្លាំងនគរបាលការិយាល័យរាជធានីភ្នំពេញ ធ្វើការកោសល្យវិច័យសពនៅកន្លែងកើតហេតុ រួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពស្ត្រីរូបនេះពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ខណៈសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ នីតា