ហៅ សុជាតិ៖ វឌ្ឍានាកា មិនទាន់ច្បាស់ថាគាត់និងជាប់ជម្រើស ១១ នាក់ដំបូងឬអត់ទេនៅថ្ងៃសៅរ៍នេះ

18877
  • ខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍានាកា បានវិលត្រឡប់វិលមកជួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣ សម័យកាល ក្លឹប បឹងកេត អែបស៊ី វិញហើយ បន្ទាប់ពីបរាជ័យនៅលីគទី ៣ ជប៉ុន និង លីគកំពូលម៉ាឡេស៊ី ។

    គ្រូបង្គោលរបស់ក្លឹប បឹងកេត លោក ហៅ សុជាតិ បានឲ្យដឹងថា៖ ” មកដល់ពេលនេះ យើងអត់ទាន់ដឹងថាម៉េចទេ យើងនិងតាមដានដល់ថ្ងៃប្រកួតមើលស្ថានភាពជាក់ស្ដែងរបស់គាត់សិន ។ យើងមិនទាន់ម៉េចទេ ព្រោះគាត់ទើបហាត់រយះពេលខ្លីជាមួយក្រុម គាត់មិនទាន់ចូលតាក់ទិកអីជាមួយនិងយើងនៅឡើយទេតែយើងឃើញសមត្ថភាពគាត់នៅដ៏ដែល “។

    គួឲ្យដឹងផងដែរថា ក្លឹប បឹងកេត និងត្រូវប៉ះជាមួយក្លឹបកំពុងឡើងជើង អាស៊ីអឺរ៉ុប ក្នុងការប្រកួតថ្ងៃបើកឆាកនៃជើងទីពីរ នៅថ្ងៃ សៅរ៍ ទី ៣០ ខែ មិថុនា វេលាម៉ោង ៦៖០០ យប៉ ប្រព្រឹត្តទៅនៅ ពហុកីឡាដ្ឋានជាតិ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី