
កីឡាដ្ឋានកងយោធពលខេមរភូមិន្ទ ឬគ្រប់គ្នាធ្លាប់តែស្គាល់ឈ្មោះថា ស្ដាតចាស់ និងត្រូវក្លឹបធំៗពីរជ្រើសរើសជាម្ចាស់ផ្ទះផ្ទាល់ខ្លួននៅជើងទីពីរនេះ ។
កាលពីជុំទីមួយ ក្លឹប វិសាខា បានជ្រើរើសប្រើប្រាស់កីឡាដ្ឋាន វេស្ទើន សម្រាប់ធ្វើការប្រកួតក្នុងដី ខណះក្លឹប ណាហ្គាវ៉ើលដ៍ វិញបានជ្រើសរើសយកកីឡាដ្ឋានពហុកីឡាដ្ឋានជាតិ សម្រាប់ការប្រកួតក្នុងដីរបស់ខ្លួន ។ ចំណែកនៅជើងទីពីរនេះវិញ ក្លឹបទាំងពីនេះនិងប្ដូមកប្រើប្រាស់កីឡាដ្ឋាន កីឡាដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្ដាតចាស់ ) វិញសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដណ្ដើមពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ និង ពានរង្វាន់ ហ៊ុនសែនខាប់ រដូវកាល ២០១៨ នេះ ៕
សូមបញ្ជាក់ឲ្យដឹងដែថា នៅជើងទី២នេះ កីឡាដ្ឋាន ស្ដាតចាស់ និងត្រូវបានក្លឹបចំនួនបីបានជ្រើសរើសធ្វើជាទឹកដីផ្ទាល់ខ្លួនរបស់ពូកគេ ក្លឹបទាំងនោះរួមមាន ក្រសួងការពារជាតិ , វិសាខា និង ណាហ្គាវ៉ើលដ៍ ៕
ដោយ៖តារា