
តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងក្រុមគ្រួសារ បានជួបរឿងដ៏សែនក្ដុកក្ដួលនិងសោកសៅជាទីបំផុត បានបាត់បង់អ្នកមានគុណ លោកឪពុកជាទីស្រលាញ់ដែលបានទទួលមរណភាព ចែកឋានលាទៅកាន់លោកខាងមុខ។
នៅមុននេះបន្តិច សុគន្ធ ថេរ៉ាយុ បានបង្ហោះសាររៀបរាប់ទាំងទុក្ខសោកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ សូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមើលថែប្អូនៗអោយបានល្អ ប៉ាហត់ហើយ ប៉ាសំរាន្តចុះ “ប៉ា Alex Chan បានទទួលមរណៈភាពថ្ងៃច័ន្ទ ទី 30 ខែ មីនា ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ”។
ក្រោយពីបានដឹងដំណឹងដ៏សែនរន្ធត់និងសោកសង្រែងនេះ មិត្តភក្តិសិល្បករ សិល្បការនី នឹងមហាជនជាច្រើនបានចូលរួមរំលែកទុក្ខដល់លោកនិងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក័្ខន្ឪឪពុករបស់លោក បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីអាក់ខានឡើយ៕
ដោយ៖ នីតា