អង្គរថាយហ្គឺរ បន្ថែមខ្សែប្រយុទ្ធសញ្ជាតិជប៉ុនម្នាក់ទៀតដែលធ្លាប់លេងនៅលីគអាល្លឺម៉ង់

12143
  • ក្លឹប អង្គរថាយហ្គឺរ បាននាំយកខ្សែប្រយុទ្ធជប៉ុនម្នាក់ដែលធ្លាប់លេងនៅលីគរបស់ អាឡឺម៉ង មកជួយក្រុមនៅជើងទីពីរនៃលីគកំពូលកម្ពុជា ។

    Image may contain: 1 person, standing and text

    Joichiro Sugiyama បាននិយាយថា៖ ” ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ ថាយហ្គឺរ ដែលមានមូលដ្ឋាននៅក្នុងខេត្តដែលគួរឲ្យចង់រស់នៅ ។ ខ្ញុំពេញចិត្តនឹងចំនួនអ្នកគ្រាំទ្រដ៏ច្រើន ជាពិសេសពីការយកចិត្តទុកដាក់ពីសំណាក់ ប្រធានក្លឹប បុគ្គលិក និង មិត្តរួមក្រុម ។ ខ្ញុំនិងប្រឹងប្រែងឲ្យលើស ១០០ ភាគ នៅប្រកួតជើងទី២ នេះ ហើយបំប៉ោងសំណាញ់ទីឲ្យជាអតិបរមា ឬ ក៏ជាផ្នែកមួយនៃគ្រាប់បាល់បញ្ចូលទី ពោលគឺបោះឲ្យមិត្តរួមក្រុមបញ្ចប់ទីជាដើម ។ អ្វីៗវាពិតជាថ្មីសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ថាអាចនិងសម្របខ្លួនជាមួយក្រុម ស្ថានភាពរស់នៅ និង បរិយាកាសជុំវិញបានឆាប់រហ័ស “។

    Image may contain: 2 people, people smiling, people standing and text

    Joichiro Sugiyama ផ្ដើមលេងបាល់ដំបូងឲ្យវិទ្យាល័យ Funabashi មុនក្លាយជាកីឡាករប្រចាំក្រុមសកលវិទ្យាល័យ Toyo និងធ្លាប់លេងឲ្យក្លឹបនៅលីគទី ៥ របស់អាល្លឺម៉ង់ Hilal Bergheim  រួចក៏បន្ដលេងឲ្យក្លឹបនៅលីគទី ៦  FC Indehahn និង GFC Düren 99 មុនក្លាយជាកីឡាកររបស់ក្លឹប អង្គរថាយហ្គឺរ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី