Wayne Rooney សម្រេចចិត្តចាកចេញពី Premier League ក្រោយពីចំណាយពេលអស់ ១៦​ ឆ្នាំ

7074
  • អតីតប្រធានក្រុមរបស់ក្លឹបបីសាចក្រហម Manchester United កីឡាករ Wayne Rooney បានចូលរួមជាមួយនឹងក្លឹប D.C. United នៃក្របខ័ណ្ឌ  MLS ជាផ្លូវកាលហើយ ។ Rooney បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំ កន្លះ ហើយនឹងពាក់អាវលេខ ៩ នៅលើទឹកដីអាមេរិក ។

    អតីតវិរះបុរសក្លឹបបីសាចក្រហម Rooney បាននិយាយបន្ទាប់ពីផ្ទេរទៅកាន់ក្របខ័ណ្ឌ MLS ថា៖ “វាពិតជាអស្ចារ្យណាស់ក្នុងការចូលរួមជាមួយ D.C. United ក្នុងពេលវេលាគួរឱ្យរំភើបមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជាមួយនឹងការបើកកីឡដ្ឋានថ្មីក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ។ ការផ្ទេរទៅកាន់ទឹកដីអាមេរិច និងក្របខ័ណ្ឌ MLS ដើម្បីបំពេញនូវមហិច្ឆតាអាជីពមួយទៀតសម្រាប់ខ្ញុំ “។

    Image result for wayne rooney to dc united

    អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបន្ដទៀតថា៖ “ខ្ញុំមានភាពអត់ឃ្លាដើម្បីទទួលបានជោគជ័យនៅទីនេះហើយនឹងផ្តល់ឱ្យ D.C. United  ១០០ ភាគរយ ដូចដែលខ្ញុំតែងតែធ្វើសម្រាប់គ្រប់ក្រុមដែលខ្ញុំធ្លាប់លេង ។ នៅពេលខ្ញុំមកលេងនៅរដូវក្តៅនេះ ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះអ្នកគ្រប់គ្នាដែលខ្ញុំបានជួបជាមួយនឹងក្លឹប ហើយជាការពិតណាស់ដូចជារថយន្ត Audi ថ្មីអ៊ឹងចឹង”៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី