តារាសម្ដែងថៃ ស្រីស្អាត Pearwah បានជាសះស្បើយ ១០០% ពីវីរុសកូវីដ-១៩ ហើយ

23206

តារាសម្ដែងស្រី Pearwah Nichaphat ដែលជាម្ចាស់បទ «My Ambulance» បានបង្ហោះនៅលើបណ្ដាញសង្គមគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ បានពិនិត្យធ្វើតេស្តមានលទ្ធផលវិជ្ជមានចំពោះវីរុស Covid-19។

កាលពីម្សិលមិញនេះ Pearwah បានបង្ហោះរូបថតរបស់ខ្លួនភ្ជាប់មកជាមួយសារយ៉ាងវែងថា៖ “សួស្តីអ្នករាល់គ្នា ថ្ងៃនេះគ្រូពេទ្យបានអនុញ្ញាតិឱ្យ Pear ចាកចេញពីមន្ទីរពេទ្យ។ ដោយសារតែការធ្វើតេស្តលើកទីមួយ ២៤.០៣.២០២០ លើកទី ២៨.០៣.២០២០ (រកមិនឃើញ) ទាំងពីរដង។ Pear ត្រូវតែឃុំនៅផ្ទះសរុបចំនួន ២១ ថ្ងៃ (គិតចាប់ពីថ្ងៃដែលមានរោគសញ្ញាគឺ ១៥.០៣.២០២០) ។ ហើយវេជ្ជបណ្ឌិតបានរៀបចំការណាត់ជួបដើម្បីទៅធ្វើតេស្តម្តងទៀតនៅចុងបញ្ចប់នៃ ១ សប្តាហ៍។ នៅពេលដែលលទ្ធផលត្រូវចេញមក Pear នឹងជូនដំណឹងដល់អ្នករាល់គ្នាម្តងទៀត។ សូមអរគុណចំពោះការលើកទឹកចិត្តរបស់អ្នកក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ Pear សូមផ្ញើការលើកទឹកចិត្តដល់បង Matt, Lydia និងអ្នកដែលឆ្លងជំងឺទាំងអស់។ ហើយសូមផ្ញើការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតទាំងអស់ មនុស្សចាស់គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផងដែរ សូមបន្តការប្រយុទ្ធ!”។

ស្ថិតនៅក្រោមការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ​ ស្ថានភាពសុខភាពរបស់តារាស្រីរូបនេះ បានធូរស្រាលនិងជាសះស្បើយពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រូពេទ្យក៏បានអនុញ្ញាតឱ្យ Pearwah ត្រលប់មកផ្ទះដែរ ចំណែកឯលទ្ធផលពិនិត្យលើកចុងក្រោយ គឺអវិជ្ជមានចំពោះវីរុស Covid-19 ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី