
Chelsea កំពុងនាំមុខ Liverpool និង Real Madrid ក្នុងការនាំយកអ្នកទីដៃស្អិត Alisson Becker ចំពេលមានការភ័យខ្លាចចំពោះអនាគតរបស់ Thibaut Courtois ។ Courtois ចង់ចាកចេញពី Stamford Bridge ជាមួយនឹងការវិលត្រលប់ទៅប្រទេសអេស្ប៉ាញជាអាទិភាពមួយដោយសារតែក្រុមគ្រួសាររបស់គាត់គឺកំពុងរស់នៅទីនោះ ។
ហើយបើយោងតាមកាសែតរបស់អេស្ប៉ាញ Marca បាននិយាយថា Chelsea ឥឡូវនេះកំពុងនាំមុខក្រុមហង្សក្រហម Liverpool និងក្រុម Real Madrid ក្នុងការប្រជែងដណ្តើមយក Alison ពីក្លឹប AS Roma ។ បច្ចុប្បន្នអ្នកចាំទីរូបនេះកំពុងបំពេញកាតព្វកិច្ចជាអន្តរជាតិជាមួយប្រេស៊ីលនៅ World Cup ក្នុងប្រទេសរុស្ស៊ី ។ អ្នកចាំទីរូបនេះបានជួយក្រុមដែលរហ័សនាម សាំបា ឈរនៅលេខមួយក្នុងពូល E ខណៈក្រុមរបស់លោក Tite បានផ្តួលក្រុម កូស្តារីកា ២-០ និងផ្ដួល ស៊ែប៊ី ២-០ ទៀត បន្ទាប់ពីការប្រកួតបើកឆាកបានត្រឹមតែស្មើជាមួយនឹងក្រុមជម្រើសជាតិស្វីស ។
មុនការប្រកួត World Cup មកដល់ Alisson Becker និយាយថា៖ ” មានជម្រើសដែលយើងកំពុងធ្វើការរួមគ្នាជាមួយនឹងក្លឹប Roma និង ដោយការគោរពចំពោះក្លឹបរបស់ខ្ញុំ ។ យើងនឹងដឹងថាមានអ្វីកើតឡើងនៅសប្តាហ៍នេះ “។
អ្នកចាំទីរូបនេះបន្តទៀតថា៖ “ខ្ញុំជឿថាវានឹងត្រូវបានដោះស្រាយមុនពេលចាប់ផ្តើមនៃការប្រកួត World Cup ឬយ៉ាងហោចណាស់ក៏ជាអ្វីដែលខ្ញុំសង្ឃឹមដែរ ។ និយាយឱ្យស្មោះទៅខ្ញុំបានទុកវាទាំងអស់នៅក្នុងដៃភ្នាក់ងាររបស់ខ្ញុំ ។ ប្រសិនបើវាមិនមានដំណោះស្រាយទេមុនការប្រកួតដំបូងនៃការប្រកួត World Cup យើងនឹងនិយាយពីវាព្រោះក្នុងកំឡុងពេលនោះចិត្តរបស់ខ្ញុំនឹងផ្តោត ១០០% លើប្រទេសប្រេស៊ីល “៕
ដោយ៖តារា