Dani Carvajal៖ ខ្ញុំនិងស្វាគមន៍យ៉ាងកក់ក្ដៅប្រសិនបើ Neymar ផ្ទេរមកកាន់ Real Madrid

10108

ខ្សែការពារ Dani Carvajal របស់ក្លឹប Real Madrid បានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សារទុកសម្លៀកបំពាក់សម្រាប់កីឡាករ Neymar ប្រសិនបើក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain ។

Image result for dani carvajal spain

Neymar វ័យ ២៦ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ទីក្រុងម៉ាឌ្រីដបន្ទាប់ពីចំណាយពេលមួយរដូវកាលនៅ PSG ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ខណះក្លិបនេះបានទិញរូបគេពីក្លឹប Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពីភពលោកកាលពីដើមរដូវកាលមុន ។ Carvajal បាននិយាយថាលោកនឹងស្វាគមន៍កីឡាករជម្រើសជាតិប្រេស៊ីលក្នុងការមកកាន់ទឹកដី Santiago Bernabeu ប្រសិនបើលោក Florentino Perez ប្រធានក្លឹប Real Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ។

Related image

ខ្សែការពារឆ្នើមរបស់ជម្រើសជាតិអេស្ប៉ាញរូបនេះបានប្រាប់ Cadena SER ថា៖ “ប្រសិនបើគាត់បានកើតទៅលេងនៅទីក្រុងម៉ាឌ្រីដ ។ ខ្ញុំមិនដឹងទេ ។ ម៉ាឌ្រីដតែងតែចង់បានកីឡាករល្អបំផុតនៅលើពិភពលោក ។ ប្រសិនបើប្រធានក្លឹបចង់ចុះហត្ថលេខាលើរូបគេយើងនឹងត្រូវរក្សាទុកសំលៀកបំពាក់ឲ្យ “។

Image result for dani carvajal with Neymar

ក្រុម Real Madrid ក៏មានទំនាក់ទំនងជាមួយនឹងខ្សែការពារ Alvaro Odriozola ដែលជាខ្សែការពារស្ដាំនៃក្រុម Real Sociedad ផងដែរដែលទំនងជានឹងដាក់សម្ពាធទៅលើ Carvajal សម្រាប់តំណែងរបស់គាត់ ។ ប៉ុន្តែ Carvajal បាននិយាយថាគាត់នឹងសប្បាយចិត្តដែលឃើញមិត្តរួមក្រុមអេស្ប៉ាញរបស់គាត់ចូលរួមជាមួយគាត់នៅម៉ាឌ្រីដ។

Related image

លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើគ្រូបង្វឹក ( លោក Julen Lopetegui ) និងលោកប្រធានជឿថាវាចាំបាច់យើងត្រូវតែស្វាគមន៍ ។ ខ្ញុំគិតថាគាត់ជាកីឡាករវ័យក្មេងដ៏ឆ្នើមដែលមានជំនាញការពារល្អ ។ គាត់ជាកីឡាករល្អបំផុត “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី