ព្រះខ័នរាជស្វាយរៀង សម្រចចិត្តផ្ដាច់កុងត្រាជាមួយកីឡាករបរទេសចំនួន ៣ រូប នៅជើងទីពីរនេះ

70603
  • ម្ចាស់ពានរង្វាន់ហ៊ុនសែនខាប់រដូវកាល ២០១៧ ក្លឹប ព្រះខ័នរាជស្វាយរៀង បានសម្រចចិត្តផ្ដាច់កុងត្រាជាមួយកីឡាករបរទេសចំនួន ៣ រូប នៅជើងទីពីរនេះ ។

    ក្លឹបព្រះ ខ័នរាជស្វាយរៀង បានសម្រេចផ្ដាច់កុងត្រាជាមួយកីឡាករបរទេសចំនួន ៣ នាក់ រួមមានកីឡាករ Trevin Ceaser , Shane Booysen និងកីឡាករ Hyun Whoo ក្រោយពីបង្ហាញទម្រង់មិនបានល្អកាលពីជើងទីមួយ ។ ខ្សែប្រយុទ្ធ Trevin បានបង្ហាញសម្ថភាពមិនបានល្អឡើយនៅតំបន់ខាងលើ ចំណែក Hyun Whoo ក៏មិនមានសម្ថភាពអ្វីឲ្យលើសកីឡាករក្នុងស្រុកដែរ ខណះអតីតខ្សែប្រយុទ្ធរបស់ក្លឹប ភ្នំពេញក្រោន Booysen ក៏មិនបានបង្ហាញទម្រង់លេងឲ្យលិចធ្លោអីគួរឲ្យកត់សំគាល់ផងដែរ ចំពេលដែរកីឡាកររបស់អាហ្វ្រិករូបនេះបានបង្ហាញអារម្មណ៍ថាខ្លួនចង់លេងជាមួយខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី