នេះជាសម្ដីគ្រូបង្វឹកបឹងកេតមុនប៉ះ Negros ស្អែកនេះ

48773
  • ក្លិបបាល់ទាត់បឹងកេត នឹងត្រូវបើកការប្រកួតរបស់ខ្លួននៅក្នុងពានរង្វាន់ AFC Cup 2018 ប្រចាំពូល F ទល់នឹងក្លិប Ceres-Negros នាល្ងាចស្អែកនេះ ខណៈមុនការប្រកួតមកដល់គ្រូបង្វឹកនៃក្លិបទាំង២ បានលើកឡើងផងដែរជុំវិញការប្រកួត។

    ពីបន្ទប់សន្និសីទសារពត៌មាននៃទីក្រុង Bacolod ប្រទេសហ្វីលីពីន គ្រូបង្វឹកនៃក្លិបបឹងកេត លោក កែវ កុសល បានលើកឡើងថា មកទីនេះដើម្បីប្រឹងប្រែងអោយអស់ពីសមត្ថភាព។

    Image may contain: 2 people, indoor

    «យើងបានដឹងថា Ceres គឺជាក្រុមដ៏ល្អ យើងក៏បានហ្វឹកហាត់ខ្លាំងណាស់ផងដែរ ហើយយើងក៏មាមភាពរីកចម្រើន ទៅលើចំនុចល្អរបស់យើង ពីការប្រកួត២ប្រកួតចុងក្រោយរបស់យើង ក្នុងវគ្គជម្រុះទល់នឹង Lao Toyota FC ។ យើងក៏បានតាមដានវីដេអូនៃការប្រកួតរបស់ Ceres ផងដែរ យើងអាចនិយាយបានថា Ceres គឺជាក្រុមដែលខ្លាំង ប៉ុន្តែយើងមកទីនេះគឺយើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព»។ សម្ដីរបស់ លោក កែវ កុសល

    Image may contain: 4 people, people standing and indoor

    ជុំវិញសំណួរដែលចោទសួរថា Ceres-Negros គឺជាក្រុមដែលមិនស្គាល់ពាក្យថាចាញ់សម្រាប់ការប្រកួតក្នុងដី ដូច្នេះតើលោកនឹងមានយុទ្ធសាស្ត្រអ្វីសម្រាប់ការប្រកួតថ្ងៃស្អែក? លោក កែវ កុសល បានឆ្លើយតបថា៖ «ដូចដែលបាននិយាយ យើងមកទីនេះ យើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថាភាព ដូច្នេះនៅក្នុងកីឡា អ្វីៗគ្រប់យ៉ាងគឺអាចនឹងកើតឡើង ហើយជុំវិញលទ្ធផល ឈ្នះ ឬចាញ់ មិនជាបញ្ហា ប៉ុន្តែយ៉ាងហោចណាស់ យើងអាចព្យាយាមអោយអស់ពីលទ្ធភាព ក្រោយពីបញ្ចប់ការប្រកួតគ្រប់គ្នាអាចទទួលយកបាន បើយើងប្រឹងអស់ពីលទ្ធភាព ដូច្នេះអ្វីដែលយើងទទួលបាន យើងសប្បាយចិត្ត និងមិនជាបញ្ហា»។

    ដោយ៖ តារា

    រូបភាព៖ Boeung Ket Football Club

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី