Diego Maradona វាជារឿងកំប្លែងណាស់ដែលសួរថា Ronaldo ជាតារា ឬ ក៏អត់

23909
  • Diego Maradona បាននិយាយអំពីម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo ក្នុងបទសម្ភាសថ្មីមួយជាមួយការសែតរបស់អេស្ប៉ាញ Marca ។

    Image result for maradona 2018

    លោកបាននិយាយថា៖ “តើ Ronaldo គឺជាតារាមួយរូបដែរឬទេ? វាហាក់ដូចជារឿងកំប្លែងណាស់ព្រោះវាច្បាស់ណាស់ថាគាត់គឺជាតារាដ៏ពិតប្រាកដគ្មានអ្វីដែលសង្ស័យចំពោះខ្ញុំទេ” ។

    Image result for cristiano ronaldo portugal

    លោក Maradona វិរះបុរសអាហ្សង់ទីន ហើយក៏ជាបុរសម្នាក់ដែលបានជួយអាហ្សង់ទីនលើកពាន World Cup កាលពីឆ្នាំ ១៩៨៦ ក៏បាននិយាយផងដែរអំពីពាក្យចចាមអារ៉ាមដែលទាក់ទងនឹងកីឡាករ Cristiano Ronaldo ជាមួយនឹងការចាកចេញពីក្លិប Real Madrid រដូវកាលនេះផងដែរ ។

    Image result for cristiano ronaldo portugal

    លោកបានឲ្យដឹងថា៖ “ប្រសិនបើ Ronaldo បន្តលេងនៅ Real Madrid ឬអត់ នោះវាអាស្រ័យទៅលើ Ronaldo ខ្ញុំនឹងមិនជាប់ពាក់ព័ន្ធជាមួយរឿងនេះទេ ។ Ronaldo មានមនុស្សដែលផ្តល់ដំបូន្មានដល់គាត់ និងផ្តល់ឱ្យគាត់នូវដំបូន្មានដ៏ល្អបំផុត”៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី