
ខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid កីឡាករ Casemiro បានផ្តល់នូវការវាយតម្លៃចំៗមួយចំពោះតំណែងរបស់គាត់ ។ គាត់បានដាក់ឈ្មោះខ្សែបម្រើ Sergio Busquets របស់ក្លិប Barcelona ដែលជាកីឡាករឆ្នើមបំផុតនៅក្នុងតំណែងរបស់គាត់ ។
Casemiro បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសរុស្ស៊ីថា៖ “មិនមានកីឡាករច្រើនទេដែលខ្ញុំអាចជ្រើសរើសពីតំណែងរបស់ខ្ញុំ ប៉ុន្តែប្រសិនបើខ្ញុំត្រូវជ្រើសរើសមួយនោះវានឹងក្លាយជា Busquets ។ គាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក ហើយខ្ញុំមានការកោតសរសើរជាច្រើនសម្រាប់គាត់ គាត់មានគុណភាពជាច្រើន” ។
កីឡាកររបស់ប្រេស៊ីលរូបនេះក៏បានលើកឡើងផងដែរពីខ្សែបម្រើកណ្តាលរបស់ជម្រើសជាតិបារាំងរបស់ក្លឹប Chelsea និង Man United ថា៖ “Kante និង Pogba ក៏ខ្លាំងដែរ” ។
Sergio Busquets និងត្រូវជួយអេស្ប៉ាញប៉ះម្ចាស់ផ្ទះរុស្ស៊ីនៅរាត្រីនេះនៅវេលាម៉ោង ៩ យប់ ខណៈដែល Casemiro និងត្រូវជួយប្រេស៊ីល ប៉ះ ម៉ិកស៊ិក នៅយប់ថ្ងៃស្អែក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 ៕
ដោយ៖តារា