
លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនបានសុំទោសចំពោះក្រុមរបស់លោកថា៖ “ខ្ញុំសូមទោសចំពោះការបង្កើតស្ថានភាពមួយដែលអ្នកមិនអាចរីករាយក្នុងការឈានទៅរកវគ្គជម្រុះ”។
ខ្សែការពារហ៊ីរ៉ូគីសាកាអាយ (Hiroki Sakai) បានប្រាប់ពីអារម្មណ៍របស់ក្រុមទាំងអស់ថា៖ “វានឹងមិនមានការពិភាក្សាទេប្រសិនបើយើងបានឈ្នះការប្រកួត ខ្ញុំមានអារម្មណ៍ថាទទួលខុសត្រូវចំពោះលោក Nishino ក្នុងតួនាទីដើម្បីធ្វើការសម្រេចចិត្តបែបនេះ” ។
ខ្សែការពារ Yuto Nagatomo បានបន្ថែមថា៖ “ឥឡូវនេះយើងអាចធ្វើតាមការសម្រេចចិត្តរបស់អ្នកចាត់ការដោយមិនមានភាពតក់ស្លុត” ៕
ដោយ៖តារា