លោក Mourinho ចង់បានកីឡាកររបស់ក្លឹប Real Madrid ម្នាក់ដើម្បីជួយណែនាំដល់ Paul Pogba

28164
  • លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងមើលការចុះហត្ថលេខាលើកីឡាកររបស់ក្លិប Real Madrid ម្នាក់ ខណៈដែលលោកកំពុងតែស្វែងរកកីឡាករដែលមានបទពិសោធន៍ម្នាក់មកជួយណែនាំកីឡាករល្អបំផុតរបស់បារាំង Paul Pogba នៅរដូវកាលក្រោយ ។

    Image result for Jose Mourinho

    យោងទៅតាមការសែត Diario AS បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ និង អនុប្រធានប្រតិបត្តិរបស់ក្រុមបីសាចក្រហម លោក Ed Woodward កំពុងពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់កីឡាករ Toni Kroos ពីម្ចាស់ពានរង្វាន់ UEFA Champions League រដូវកាល ២០១៧/១៨ ។

    Related image

    របាយការណ៍នេះបានបង្ហាញថាក្លិបយក្សអេស្ប៉ាញនេះមានបំណងចំណាយប្រាក់ដ៏ច្រើនលើតម្លៃខ្លួនរបស់ខ្សែបម្រើកណ្តាលដែលត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌទិញផ្ដាច់កុងត្រាក្នុងតម្លៃ ៤៤២,១ លានផោន ។ Toni Kroos បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយក្លឹប Los Blancos នៅខែ តុលា ឆ្នាំ ២០១៦ ដែលបានចងគាត់ឲ្យនៅជាមួយនឹងកីឡាដ្ឋាន Santiago Bernabeu រហូតដល់ឆ្នាំ ២០២២ ។

    Related image

    ជាមួយនឹងការចាកចេញដ៏គួរអោយភ្ញាក់ផ្អើលរបស់ Zinedine Zidane ពីក្រុម Real ហើយជាមួយនិងការមកដល់របស់លោក Julen Lopetegui មិនបានត្រៀមខ្លួនរួចរាល់នៅឡើយទេ ហើយឥឡូវនេះ Man United មានអារម្មណ៍ថាខ្លួនអាចជាឱកាសដ៏ល្អដើម្បីព្យាយាមចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ។ លោក Mourinho សង្ឃឹមថាបទពិសោធន៏របស់ Kroos នឹងជួយណែនាំដល់ Pogba ហើយនៅពេលខ្លះកីឡាកររបស់បារាំងរូបនេះត្រូវការការណែនាំ នេះបើយោងតាមអតីតកីឡាករក្លឹបបីសាចក្រហមពីរបីនាក់បាននិយាយ ។

    Image result for Pogba with Toni Kroos

    កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ១៩០ លើកសម្រាប់ក្រុម Real រហូតដល់ឥឡូវនេះ និងស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៥៤ ដង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី