អណាគតខ្សែប្រយុទ្ធរបស់ Real កីឡាករ Vinicius ថា៖ ខ្លួនចង់ដើរតាមគន្លងរបស់កីឡាករកំពូល ២ រូប

9072
  • ខ្សែប្រយុទ្ធ Vinicius Junior វ័យ ១៧ ឆ្នាំរបស់ក្លឹប Real Madrid បាននិយាយថាគាត់ចង់អភិវឌ្ឍខ្លួនឱ្យក្លាយទៅជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយរូបគេចង់ធ្វើឱ្យដូចអតីតតារាឆ្នើមៗរបស់ក្លិបនៅ LaLiga ពីរនាក់ ។

    Image result for Vinicius Junior

    ខ្សែប្រយុទ្ធរូបនេះដែលត្រូវបានគេកំណត់ឱ្យបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Santiago Bernabeu កាលពីខែកក្កដានោះបានធ្វើឱ្យក្លិប Los Blancos ត្រូវចំណាយទឹកប្រាក់ចំនួន ៤៥ លានអឺរ៉ូ ខណៈដែលក្រុមម្ចាស់ជើងឯកអេស្ប៉ាញ FC Barcelona និងម្ចាស់ជើងឯក Ligue 1 ក្លឹប Paris Saint-Germain ក៏ចង់ចុះហត្ថលេខាជាមួយកីឡាករវ័យក្មេងនេះផងដែរ ។ នៅក្នុងសន្និសីទកាសែតចុងក្រោយជាមួយក្លឹប Flamengo កីឡាករវ័យក្មេងរូបនេះបានបង្ហើបឱ្យដឹងថារូបគេចង់ដើរតាមគន្លងតាមមិត្តរួមសញ្ជាតិរបស់ខ្លួនលោក Ronaldo Nazario និង Ronaldinho ។

    Related image

    Vinicius បាននិយាយថា៖ “ខ្ញុំកំពុងនិយាយលាដល់ក្លឹបដែលខ្ញុំស្រលាញ់ខ្លាំងណាស់ ខ្ញុំនឹងបន្តក្តីសុបិន្តជាច្រើនទៀតនៅក្នុងជីវិតរបស់ខ្ញុំ ។ មនុស្សទាំងអស់ដែលស្រឡាញ់ខ្ញុំតែងតែនៅក្បែរខ្ញុំ ។ ខ្ញុំអាចគ្រប់គ្រងក្តីសុបិន្តរបស់ខ្ញុំនៅ Flamengo ។ ដើម្បីបញ្ចប់ការសប្បាយ ហើយអ្នកគាំទ្របានស្រែកហៅឈ្មោះរបស់ខ្ញុំនៅក្នុងកីឡាដ្ឋាន Maracana ដែលមានមនុស្សកកកុញ ខ្ញុំចាកចេញពីទីនេះទៅដោយសេចក្ដីកិត្តិយស និង រីករាយបំផុត ។

    Image result for Ronaldo Nazario with Ronaldinho

    អណាគតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបន្តទៀតថា៖ “ខ្ញុំកំពុងនិយាយលាលាដល់ក្លឹបដែលបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំដើម្បីបំពេញក្តីសុបិន្តរបស់ខ្ញុំក្នុងការលេងឱ្យក្លឹប Real Madrid ។ ខ្ញុំស្រមៃចង់ធ្វើដូច Ronaldo និង Ronaldinho នៅអេស្ប៉ាញ ។ បញ្ហាប្រឈមធំបំផុតគឺយុទ្ធសាស្ត្រ ប៉ុន្តែខ្ញុំអាចកែលម្អ និង ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់”។

    Image result for Vinicius Junior

    គួរបញ្ជាក់ផងដែរថា Vinicius Junior បានបង្ហាញវត្តមានចំនួន ១៦ ប្រកួតឱ្យក្លឹប Flamengo ក្នុងរដូវកាល ២០១៧/១៨ នេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ និង បញ្ចូនឲ្យគេស៊ុតបាន ៣ ដង ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី