
គេជឿថាប្រធានក្លិប Real Madrid លោក Florentino Perez កំពុងធ្វើការយ៉ាងជិតស្និទ្ធរួមជាមួយនឹងឪពុករបស់ Neymar ដើម្បីបង្កើតការផ្ទេរឯតទគ្គកម្មពិភពលោកមួយសម្រាប់កីឡាករប្រេស៊ីលរូបនេះ ។
Neymar បានចូលរួមជាមួយក្លឹប Paris Saint-Germain នៅដើមរដូវកាលឆ្នាំ ២០១៧/១៨ បន្ទាប់ពីចំណាយពេលបួនឆ្នាំដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅឯក្លិបយក្សអេស្ប៉ាញ FC Barcelona ។ មនុស្សជាច្រើនបានប៉ាន់ស្មានថាការផ្ទេរកីឡាករវ័យ ២៦ ឆ្នាំរូបនេះទៅប្រទេសបារាំងត្រូវបានបង្កើតឡើងដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរប្រាក់ដ៏ធំមួយទៀតនាពេលអនាគតក្នុងការផ្ទេរទៅក្លឹប Real Madrid ។
ទោះបីជាមានការខកខានពីរខែដោយសាររបួសក៏ដោយក៏កីឡាករប្រេស៊ីលរូបនេះបានរីករាយជាមួយនឹងយុទ្ធនាការដ៏អស្ចារ្យជាមួយក្រុមយក្សរបស់បារាំងផងដែរដោយស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតចំនួន ១៦ ដង នៅក្នុងការបង្ហាញខ្លួន ៣០ ប្រកួត ។
យោងទៅតាម France Football បានឲ្យដឹងថាលោក Perez និង ឪពុករបស់កីឡាកររូបនេះបានទាក់ទងគ្នាយ៉ាងខ្ជាប់ខ្ជួនដោយគោលដៅរបស់ពួកគេគឺចង់ឲ្យកីឡាករ Neymar ចេញពីទីក្រុងប៉ារីសទៅកាន់ទីក្រុងម៉ាឌ្រីដ ។ ជាមួយតម្លៃខ្លួន Neymar នេះក្លឹប PSG បានចំណាយប្រាក់ចំនួន ២២២ លានអឺរ៉ូ ហើយគេជឿជាក់ថា Real នឹងត្រូវចំណាយប្រាក់ប្រមាណ ៣៥០ លានអឺរ៉ូ ប្រសិនបើពួកគេចង់ឲ្យក្លឹបយក្សនៅក្របខ័ណ្ឌ Ligue 1 លក់កីឡាកររូបនេះ ។
មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាតារាបាល់ទាត់ Cristiano Ronaldo អាចចាកចេញពីក្លឹប Los Blancos នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះដែលប្រាកដជានឹងត្រួសត្រាយផ្លូវឱ្យ Neymar ចូលទៅកាន់ក្លឹប Real Madrid ៕
ដោយ៖តារា