
Jose Mourinho សរសើរស្មារតីប្រកួតរបស់ Newcastle បន្ទាប់ពីពួកគេបានបំបាក់ Manchester United ១-០ កាលពីថ្ងៃអាទិត្យនេះ ប៉ុន្តែគាត់បានបន្ថែមទៀតថា «ពួកគេឈ្នះដោយសារខ្មោចឲ្យ»។គ្រាប់បាល់របស់ Matt Ritchie នៅនាទីទី ៦៥ គឺជាការកាត់សេចក្តីរវាងក្រុមទាំងពីរ ដោយ Magpies (Newcastle) បានឈ្នះការប្រកួតក្នុងទឹកដីជាលើកដំបូងចាប់តាំងពីខែតុលាមក។ ជ័យជម្នះនេះបានធ្វើឲ្យ Newcastle ឡើងផុតពីតំបន់ដែលត្រូវគេកាត់ចោល ខណៈពេលដែលបរាជ័យនេះធ្វើឲ្យ Man United នៅតែមាន ១៦ ពិន្ទុតាមពីក្រោយ Manchester City ដដែល។
វាក៏បានបន្ថែមកំណត់ត្រារបស់ Mourinho ក្នុងនាមជាគ្រូបង្វឹកម្នាក់ដែលមិនធ្លាប់ទទួលជ័យជម្នះនៅទឹកដី St James ‘Park ផងដែរ។
Mourinho បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ «ពួកគេលេងប្រៀបដូចជាសត្វ ហើយនេះជាពាក្យល្អទេនៅក្នុងវិស័យបាល់ទាត់ ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ថាវាជាពាក្យសរសើរ។ ពួកគេមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ហើយពួកគេមានខ្មោចជួយទៀត។ ប៉ុន្តែពួកគេបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ ទើបពួកគេមានសំណាងបែបនេះ»។
«សំណាងមិនកើតឡើងចំពោះយើងឡើយ ប៉ុន្តែពួកគេបានលេងតាមរបៀបដែលពួកគេជំនាញ និងវិធីដែលពួកគេមិនជំនាញ នោះហើយគឺជារឿងដ៏អស្ចារ្យមួយនៅក្នុងកីឡាបាល់ទាត់។ ពួកគេមុខជាមានអារម្មណ៍ល្អបំផុតលើសពេលណាណាទាំងអស់ ពេលខ្លះមានអារម្មណ៍ល្អជាងនៅពេលដែលអ្នកលេងបានល្អទៅទៀត ហើយអ្នកអាចលេងបានល្អជាងគូប្រកួតទៀតផង»។
បាល់មួយគ្រាប់របស់ Newcastle បានមកពីការការពារទន់ខ្សោយរបស់ Man Utd បន្ទាប់ពីការទាត់បាល់ហ្វ្រីឃីកត្រូវ Chris Smalling ទាត់ចេញមិនបានល្អបណ្តាលឲ្យខ្ទាត់ទៅចំពីមុខទីតែម្តង។
Mourinho បាននិយាយថា៖ «យើងបង្កើតកំហុសពីការទាត់បាល់ហ្វ្រីឃីករបស់គូប្រកួត។ បន្ទាប់មកនៅពេលដែលពួកគេឈរចំនៅពីមុខទី ពួកគេមានរឿងតែមួយគត់ដែលត្រូវគិត។ ពួកគេបានព្យាយាមពេញទំហឹងដើម្បីកុំឲ្យយើងតាមស្មើបាន»។
«ជោគជ័យនេះមិនមែនកើតឡើងដោយសារតែពួកគេទេ វាក៏កើតឡើងដោយសារខ្មោចជួយដែរ ប៉ុន្តែខ្ញុំសូមនិយាយម្តងទៀតថា វាជារឿងដ៏ល្អមួយក្នុងការយកឈ្នះលើការប្រកួតតាមវិធីដែលពួកគេបានយកឈ្នះ»។
ស្របពេលជាមួយគ្នានេះដែរ អ្នកជំនាញ និងអ្នកគាំទ្រហាក់មិនពេញចិត្តនឹងបរាជ័យនេះឡើយ ដោយទម្លាក់កំហុសលើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះចំពោះការរៀបចំយុទ្ធសាស្រ្តមិនបានត្រឹមត្រូវ។
ដោយ៖ តារា