ទៀត គីមហេង៖ ក្រុមម៉ាឡេស៊ី គឺជាឧបសគ្គធំបំផុតសម្រាប់កម្ពុជានៃការប្រកួតដណ្ដើមពានរង្វាន់ AFF U19

57394
  • ប្រធានក្រុមគោព្រៃជំទង់កម្ពុជា ទៀត គីមហេង បានយល់ឃើញថា ក្រុមម៉ាឡេស៊ី គឺជាឧបសគ្គចម្បងសម្រាប់កម្ពុជានៃការប្រកួតដណ្ដើមពានរង្វាន់ AFF U19 Championship ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។

    ទៀត គីមហេង បាននិយាយថា៖ “ក្នុងចំណោមក្រុមក្នុងពូលជាមួយកម្ពុជា ខ្ញុំគិតថាលំបាកជាងគេគឺ ម៉ាឡេស៊ី ព្រោះពួកគេមានកាយសម្បទាធំៗ បច្ចេកទេសពួកគេក៏ល្អ ហើយពួកគេលេងស៊ីសង្វាក់គ្នាមែនទែន ។ នេះបើតាមការមើលឃើញរបស់ខ្ញុំនាពេលកន្លងមក “។

    គួរំលឹកឲ្យដឹងផងដែរថា ទៀត គីមហេង បានទទួលរងរបួសដៃអំឡុងពេលជំនួបជាមួយខេត្តកោះកុងនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ ហ៊ុនសែនខាប់ ថ្នាក់ខេត្ត ជើងទី១ កាលពីខែ ឧសភា ។

    គួបញ្ជាក់ផងដែរថា ជម្រើសជាតិកម្ពុជា U19 កំពុងស្ថិតនៅជាមួយជម្រើសជាតិ ម៉ាឡេស៊ី , ប្រ៊ុយណេ , ទីម័រខាងកើត និង មីយ៉ាន់ម៉ា ក្នុងពូល B ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី