ម៉ាត់ យ៉ាមីន៖ ការជាប់ ១១ នាក់ដំបូងជាមួយបឹងកេតមិនទាន់គ្រប់គ្រាន់នោះទេគឺខ្លួនចង់ជាប់ជម្រើសជាតិ

85959
  • ខ្សែបម្រើកណ្ដាលវ័យក្មេង ម៉ាត់ យ៉ាមីន បាននិយាយថា ទោះខ្លួនជាប់ ១១ នាក់ ដំបូងជាប់លាប់ជាមួយបឹងកេត ក៏មានទាន់សម្រចក្ដីស្រម៉ៃរបស់ខ្លួនពេញលេញនៅឡើយទេ នោះគឺខ្លួនចង់ជាប់ជម្រើសជាតិកម្ពុជា ។

    ម៉ាត់ យ៉ាមីន បានរៀបរាប់ថា៖ ” សម្រាប់ខ្ញុំ ការជាប់ជម្រើស ១១ នាក់ដំបូងជាមួយបឹងគេជិតគ្រប់តាមក្ដីស្រម៉ៃខ្ញុំហើយ ព្រោះមកទីនេះខ្ញុំជោគជ័យបានច្រើនដែរ អ្វីៗសមតាមបំណងច្រើន នៅតែជម្រើសជាតិមួយទៀតទេដែលខ្ញុំមិនទាន់សម្រចក្ដីស្រមៃបាននៅឡើយ “។

    កីឡាករខ្មែរ-ឥស្លាម រូបនេះបន្ថែមថា៖ “ខ្ញុំសង្ឃឹមច្រើនថានឹងទទួលបានការកោះហៅចូលជម្រើសជាតិសម្រាប់ពានរង្វាន់ AFF Suzuki Cup 2018 ។ ខ្ញុំតែងតែប្រឹងប្រែងពង្រឹងសមត្ថភាពជាប្រចាំ ។ ខ្ញុំគិតថា អ្នកលេងនៅតំបន់បម្រើកណ្ដាលដូចខ្ញុំ ខ្ញុំគិតថាប្រហាក់ប្រហែលគ្នា ខ្ញុំល្អបែបខ្ញុំ អ្នកដ៏ទៃល្អបែបគេ ។ ខ្ញុំកំពុងតែដុសខាត់សមត្ថភាពខ្លួនជាប្រចាំដើម្បីសម្រចក្ដីស្រមៃជាប់ជម្រើសជាតិ “។

    គួបញ្ជាក់ផងដែរថា កម្ពុជានឹងប្រកួតដណ្ដើមពានរង្វាន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 នៅខែ វិច្ឆិកា នាពេលខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី