Real Madrid៖ ការផ្ដល់ជូន ៤១១ លានដុលា ទៅឱ្យ PSG សម្រាប់ Neymar គឺជារឿងមិនពិត

43223
  • ការប្រកាសជាផ្លូវការរបស់ក្លឹប Real Madrid បាននិយាយថារបាយការណ៍របស់ TVE គឺ “មិនពិត” ហើយការផ្តល់ជូននេះមិនត្រូវបានធ្វើឡើងដើម្បី Neymar ឬក្រុម Paris Saint-Germain នោះឡើយ ។

    Image result for neymar jr 2018

    ទាក់ទងទៅនឹងព័ត៌មានដែលបានចេញផ្សាយដោយទូរទស្សន៍ Espanola ទាក់ទងនឹងការផ្តល់ជូនពីក្រុម Real Madrid ទៅ PSG សម្រាប់កីឡាករ Neymar នោះក្លឹបអធិរាជស Real Madrid ចង់បញ្ជាក់ថាព័ត៌មាននេះគឺខុសទាំងស្រុងហើយ Real Madrid មិនដែលធ្លាប់បានផ្តល់ឱ្យក្លឹប PSG ឬកីឡាករណាម្នាក់នោះឡើយ ។

    Image result for neymar jr 2018

    Real Madrid មានការភ្ញាក់ផ្អើលដែលប៉ុស្តិ៍ទូរទស្សន៍សាធារណៈរបស់អេស្ប៉ាញត្រូវបានសម្រេចចិត្តផ្សព្វផ្សាយពត៌មានក្លែងក្លាយយ៉ាងពិតប្រាកដដោយគ្មាននរណាម្នាក់បានទាក់ទងទៅនឹងភាគីណាមួយដែលពាក់ព័ន្ធជាមួយរឿងនេះនោះទេ ។

    Image result for neymar jr 2018

    ទូរទស្សន៍ Espanola (TVE) បានអះអាងកាលពីថ្ងៃចន្ទថាក្រុម Los Blancos បានផ្តល់ឱ្យក្លឹប Paris Saint-Germain ក្នុងតម្លៃ ៤១១ លានដុលារ សម្រាប់កីឡាករ Neymar របស់ពួកគេ ។ TVE ក៏បានបញ្ជាក់ផងដែរថា Real Madrid មានកិច្ចសន្យាផ្តល់ជូនរយៈពេល ៧ ឆ្នាំដែលមួយឆ្នាំ Neymar និងត្រូវទទួលបាន ៤៥ លានអឺរ៉ូ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី