អ្នកគ្រាំទ្ររបស់ Messi ម្នាក់បានបញ្ចប់ជីវិត ក្រោយពីអាហ្សង់ទីនធ្លាក់ចេញពី World Cup

6742
  • បុរសម្នាក់ឈ្មោះ Monotosh Halder វ័យ ២០ ឆ្នាំដែលជាអ្នកគាំទ្រដ៏ធំម្នាក់របស់ Messi ដែលស្ថិតនៅ Habibpur ក្នុងសង្កាត់ Malda របស់រដ្ឋ West Bengal របស់ប្រទេស ឥណ្ឌា ត្រូវបានគេរាយការណ៍ថាបានបញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីអាហ្សង់ទីនប្រទេសរបស់កីឡាករក្នុងចិត្តរបស់ខ្លួន ត្រូវបានធ្លាក់ចេញពីការប្រកួត FIFA World Cup ជាមួយនឹងការបរាជ័យ ៣-៤ ក្រោមថ្វីដៃរបស់ក្រុមមាន់គកបារាំងកាលពីថ្ងៃទី ៣០ ខែ មិថុនា ។

    Image result for monotosh halder fan of Messi

    Halder មិនបានញាំអាហារពេលល្ងាចជាមួយគ្រួសាររបស់គាត់នោះឡើយនៅពេលល្ងាច ហើយគាត់បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ដេករបស់គាត់ ។ នៅពេលព្រឹកបន្ទាប់ពេលសាច់ញាតិរបស់គាត់មិនអាចបើកទ្វារចូលបាន ពួកគេក៏បានហៅប៉ូលីសមកជួយ ប៉ុន្តែក្រោយពីជម្លាយទ្វារួចមកជាអកុសល Halder បានស្លាប់បាត់បង់ជីវិតទៅហើយដោយបានចងករជាប់និងពិដានក្នុងបន្ទុប់របស់គាត់ ។

    Related image

    លោក Mongol Halder ដែលជាឳពុករបស់សាកសពបានឲ្យដឹងថា៖ “កូនប្រុសរបស់ខ្ញុំមិនមានជំងឺអ្វីនោះទេ ប៉ុន្តែគាត់ជាអ្នកគាំទ្រអាហ្សង់ទីនដ៏ងុប់ងុលម្នាក់ ហើយរាល់ថ្ងៃគាត់នៅជាប់ជាមួយនឹងទូរទស្សន៍ជានិច្ចចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកបានចាប់ផ្តើមមក ហើយគាត់មានការខកចិត្តបន្ទាប់ពីអាហ្សង់ទីន បានចាញ់ បារាំង ប៉ុន្តែយើងមិនដែលគិតថាគាត់នឹងធ្វើអ្វីបែបនេះនោះទេ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី