Hugo Lloris៖ អ្នកគ្រប់គ្នាមិនគួរប្រៀបធៀប Kylian Mbappe ជាមួយ Lionel Messi នោះទេ

6001
  • ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានស៊ុតបញ្ចូលទីពីរគ្រាប់លើក្រុមអាហ្សង់ទីនក្នុងការប្រកួត FIFA World Cup 218 ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែមិត្តរួមក្រុមជម្រើសជាតិរបស់គេបាននិយាយថា គេមិនគួរប្រៀបធៀបជាមួយកីឡាករ Lionel Messi នោះទេ ។

    Image result for mbappe messi

    ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយក្នុងការទទួលបានជ័យជំនះរបស់ក្រុមមាន់គកបារាំង ៤-៣ លើក្រុមអាហ្សង់ទីន កាលពីចុងសប្ដាហ៏មុន ដោយរូបគេរកបានពីរគ្រាប់ និង បានបង្កើតឱកាសបាល់ពិន័យ ១១ ម៉ែត្រ សម្រាប់ក្រុមរបស់គាត់ថែមទៀតផង ។ ទោះជាយ៉ាងណាក៏ដោយមិត្តរួមក្រុមរបស់គាត់អ្នកចាំទី Hugo Lloris បានដាស់តឿនដល់មនុស្សគ្រប់គ្នាថាមិនឱ្យប្រៀបធៀបកីឡាករវ័យ ១៩ ឆ្នាំរូបនេះទៅ Messi ដោយគ្រាន់តែបានជួយស៊ុតបាល់បញ្ចូលទីពីរគ្រាប់នៅក្នុងការប្រកួតនេះនោះទេ ប៉ុន្តែក៏បានទទូចផងដែរថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានពិភពលោកនៅនឹងជើងរបស់គាត់ ។

    Image result for Kylian Mbappe with Messi at world cup 2018

    Hugo Lloris បាននិយាយថា៖”យើងមិនអាចប្រៀបធៀប Kylian ទៅនិង Messi បានទេ ។ Messi គឺមានតែមួយគត់ ។ Messi គឺ Messi ហើយវាមិនអាចទៅរួចទេបើប្រៀបធៀបមនុស្សគ្រប់រូបទៅនឹងគាត់ ។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺថា Kylian មានសក្តានុពលដ៏ធំ ហើយសង្ឃឹមថាគាត់នឹងឈានដល់កម្រិតខ្ពស់បំផុត ។ គាត់មានគំនិតត្រឹមត្រូវក្នុងការឈានដល់កម្រិតកំពូល ។ ជាមួយនឹងការងារជាច្រើនខ្ញុំគ្មានការសង្ស័យទេថាគាត់នឹងឈានដល់កម្រិតដ៏ខ្ពស់មួយ “។ នេះបើយោងតាម Daily Mirror

    Image result for Kylian Mbappe with Messi at world cup 2018

    អ្នកចាំទីរបស់ក្លឹប Tottenham រូបនេះបានបន្តទៀតថា៖ “យើងកំពុងស្ថិតនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ហើយនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ Kylian ដើម្បីបង្ហាញខ្លួនគាត់ទៅកាន់ពិភពលោកទាំងមូល ។ យើងដឹងថានៅប្រទេសបារាំង និង នៅទ្វីបអឺរ៉ុប គាត់គឺជាកីឡាករដែលមានសក្តានុពលដ៏ធំម្នាក់ ។ ការប្រកួតទល់នឹង អាហ្សង់ទីន គាត់បានបង្កើតកំណត់ត្រារបស់គាត់នៅលើការប្រកួត World Cup  ហើយនោះជាការសំខាន់សម្រាប់គាត់និងទំនុកចិត្តរបស់គាត់ ។ វាក៏សំខាន់ផងដែរសម្រាប់ក្រុមព្រោះយើងដឹងថាយើងអាចជឿទុកចិត្តលើគាត់បានក្នុងពេលដ៏សំខាន់ “។

    Image result for Kylian Mbappe with Messi at world cup 2018

    Mbappe បានបង្ហាញខ្លួនចំនួន ១៩ លើកសម្រាប់ក្រុមជម្រើសជាតិបារាំងរហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៦ ដង ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី