Cristiano Ronaldo ច្រានចោលពាក្យចចាមអារ៉ាមដែលថាខ្លួនចូលនិវត្តន៍ពីជម្រើសជាតិព័ទុយហ្គាល់

14031
  • ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Real Madrid ដែលបានបរាជ័យម្តងទៀតក្នុងការការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup បានធ្វើអត្ថាធិប្បាយទៅលើពាក្យចចាមអារ៉ាមដែលថាគាត់អាចចូលនិវត្តន៍ពីជម្រើសជាតិព័ទុយហ្គាល់ ។ នៅប្រទេស រុស្ស៊ី ២០១៨ នេះ ។ ហើយនៅការប្រកួត World Cup ឆ្នាំនេះគឺជាលើកទីបួនរបស់ Ronaldo ខណៈពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ក្នុងវគ្គជម្រុះជុំនេះ ហើយក៏ជាការបរាជ័យជាលើកទីបួនរបស់គាត់នៃការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ។

    Image result for cristiano ronaldo world cup 2018

    Ronaldo បានមានប្រសាសន៍ថា៖ “វាមិនមែនជាពេលវេលាដើម្បីនិយាយអំពីអនាគតរបស់គ្រូបង្វឹក និង កីឡាករនោះទេ ។
    ខ្ញុំពិតជាប្រាកដថាក្រុមនេះនឹងបន្តក្លាយជាក្រុមដែលល្អបំផុតក្នុងពិភពលោក ។ យើងមានក្រុមកីឡាករដែលមានមហិច្ឆតា ។ មានក្រុមដ៏អស្ចារ្យមួយដែលមានមហិច្ឆតាដ៏ធំធេងដែលចង់ទទួលបានជោគជ័យ ហើយខ្ញុំមានទំនុកចិត្តថាក្រុមជម្រើសជាតិនឹងនៅតែមានកម្រិតខ្ពស់បំផុត “។

    Related image

    Cristiano Ronaldo ក៏បាននិយាយផងដែរអំពីការបរាជ័យរបស់ក្រុមរបស់គាត់ក្រោមថ្វីដៃអ៊ុយរូហ្គាយ ដោយសរសើរមិត្តរួមក្រុមរបស់គាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ។

    Image result for cristiano ronaldo world cup 2018

    បុរសវ័យ ៣៣ រូបនេះបានបន្ថែមថា៖ “ខ្ញុំគិតថាយើងលេងបានល្អហើយប្រហែលជាយើងសមនឹងទទួលបានច្រើនជាងនេះ ប៉ុន្តែក្នុងបាល់ទាត់វិញពួកគេរកគ្រាប់បាល់បានច្រើនហើយពួកគេស៊ុតបញ្ចូលទីពីរគ្រាប់ដូច្នេះសូមអបអរសាទរ ។ យើងចាកចេញជាមួយសមត្ថភាពកាន់តែខ្ពស់ ។ ក្នុងនាមជាប្រធានក្រុមព័រទុយហ្គាល់ ខ្ញុំដឹងថាយើងបានធ្វើការយ៉ាងលំបាក ហើយយើងត្រូវតែមានមោទនភាពចំពោះក្រុមនេះ”។

    Image result for cristiano ronaldo world cup 2018

    គួបញ្ជាក់ផងដែរថា Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៤ លើកសម្រាប់ព័រទុយហ្គាល់ ហើយបានក្លាយទៅជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅទ្វីបអឺរ៉ុបគ្រប់ពេលនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី