Arsenal បានចុះហត្ថលេខាជាមួយកីឡាករ Papastathopoulos ពីក្លឹប Dortmund ជាផ្លូវការ

29940
  • ក្លិបយក្សនៃក្របខ័ណ្ឌ Premier League ក្លឹបកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកកីឡាករទី ៣ របស់ពួកគេ ។ ក្រុមកាំភ្លើងធំបានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Sokratis Papastathopoulos ពីក្រុម Borussia Dortmund របស់ក្របខ័ណ្ឌ Bundesliga ។

    Image result for sokratis papastathopoulos

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយនឹងក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ហើយក្លាយជាកីឡាករទី ៣ របស់ក្លិបបន្ទាប់ពីការមកដល់របស់កីឡាករ Stephan Lichtsteiner និង Bernd Leno ។
    ឪពុករបស់ខ្សែការពាររូបនេះបានបញ្ជាក់ពីមុនថាក្លឹបបីសាចក្រហម Manchester United ក៏បានចាប់អារម្មណ៍នឹងកីឡាកររូបនេះផងដែរ ។

    Image result for sokratis papastathopoulos

    គួបញ្ជាក់ផងដែរផងថា កីឡាករ Papastathopoulos បានចំណាយពេល ៨ ឆ្នាំជាមួយក្លឹប Borussia Dortmund ដោយលេងបាន ១៩៨ ប្រកួត ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី