Willian ចង់ចូលរួមជាមួយ Barce ខណះ Chelsea ទោះបាន ៩៣ លានដុលាទើបបានឲ្យចាកចេញ

8184
  • យោងតាមការសែត Mundo Deportivo បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Willian ចង់ចូលរួមជាមួយក្រុម Barcelona ប៉ុន្តែក្រុមតោខៀវនឹងមិនអនុញ្ញាតឱ្យរូបគេចាកចេញក្នុងតម្លៃខ្លួនថោកនោះឡើយ ។

    Image result for willian brazil

    ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះនៅខែក្រោយបានត្រៀមខ្លួនរួចជាស្រេចនូវឱកាសចុងក្រោយរបស់គាត់សម្រាប់ការផ្លាស់ប្តូរដ៏ធំមួយបើទោះបីជាមានកិច្ចសន្យានៅកីឡាដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០២០ ក៏ដោយ ។

    Related image

    ប៉ុន្តែ Chelsea នឹងទាមទារទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ( ៧១ លានផោន / ៩៣ លានដុល្លារអាមេរិក ) សម្រាប់កីឡាករប្រេស៊ីលរូបនេះបើសិនជាផ្លាស់ទៅក្លឹបអ្នកមានបុណ្យ FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី