
យោងតាមកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា Toni Kroos កំពុងពិចារណាលើការចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីម្ចាស់ពានរង្វាន់ World Cup ២០១៤ ធ្លាក់ត្រឹមវគ្គចែកពូល ដោយពួកគេបានចាញ់ក្រុមខ្លាំងមកពីទ្វីបអាស៊ី កូរ៉េខាងត្បូង ក្នុងលទ្ធផល ០ ទល់នឹង ២ ។
វិរះបុរសរបស់ អាល្លឺម៉ង់ និង ក្លិប Bayern លោក Lothar Matthas បានប្រាប់ Bild ថា៖ “ការចូលនិវត្តន៍របស់ Toni Kroos នឹងធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់ ។ គាត់អាចរក្សាកំរិតកំពូលរបស់គាត់បានរយៈពេល ៤ ឆ្នាំទៀត និងអនុញ្ញាតឱ្យកីឡាករនៅជុំវិញគាត់ទទួលបានផលបទពិសោធន៍ជាច្រើន ហើយវាជាការបាត់បង់ដ៏ជូរចត់មួយ សម្រាប់ខ្ញុំគាត់គឺជាមេដឹកនាំម្នាក់ក្នុងពេលអនាគត ។
Toni Kroos ស្ថិតក្នុងចំណោមការរិះគន់យ៉ាងខ្លាំងបំផុតសម្រាប់កីឡាករជម្រើសជាតិអាល្លឺម៉ង់ក្រោយពីមិនជួយក្រុមឲ្យឡើងផុតពីវគ្គចែកពូលនៃពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីបាន ៕
ដោយ៖តារា