
អ្នកទាំងអស់គ្នាតែងតែឃើញស្បែកជើងរបស់ប្រធានក្រុមណាហ្គាវ៉ើល កីឡាករ គួច សុកុម្ភះ មានប៉ាក់អក្សថា ” U CAN SPEAK ” ពាក្យបីម៉ាត់នេះបានបង្កប់អត្ថន័យយ៉ាងសោកសៅបំផុតដែលពួកយើងនឹងស្មានមិនដល់ ។
គួច សុកុម្ភះ បានពន្យល់ថា៖ “ខ្ញុំប៉ាក់អក្សនេះ គឺជាការលើកទឹកចិត្ត និង បន់ស្រន់ដល់កូនប្រុសរបស់ខ្ញុំ ដែលគាត់មានជម្ងឺអូទីស្សឹម ជាប្រភេទជម្ងឺលូតលាស់សត្តិបញ្ជាយឺត និង ខ្សោយខាងទំនាក់ទំនងក្នុងសង្គម គឺគាត់អត់និយាយតែម្ដង ។ គាត់មានអាយុ ៥ ឆ្នាំហើយ តែគាត់អត់និយាយ អត់សូវស្គាល់អ្វីជុំវិញខ្លួន បត់ដៃបត់ជើងអត់ប្រាប់ជាដើម ។ គ្រូពេទ្យប្រាប់ផងដែរថា គាត់អត់អាចជា ១០០ ភាគរយវិញបានទេ តែអាចប្រសើជាមុនបើធ្វើតាមវិធីសាស្ត្របង្រៀនគាត់ ហើយឃើញថា ២ ឆ្នាំចុងក្រោយ គាត់ស្គាល់ និង ស្ដាប់បានច្រើនដែរ ។ ជាឳពុកម្ដាយ ខ្ញុំពិតជាពិបាកចិត្តបំផុត តែខ្ញុំតែងតែរំពឹងថា កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអាចនិយាយបាន និង ត្រឡប់ទៅសភាពដូចកូនក្មេងធម្មតានៅថ្ងៃណាមួយ “។
ក្នុងនាមពួកយើងជាក្រុមក្រុមការងារ វិបសាយ MerlPlus ពួកយើងសូមជូនពរដល់ក្មួយប្រុសជាទីស្រឡាញ់ឲ្យឆាប់ជា និង អាចនិយាយបាន ( U CAN SPEAK ) ក្នុងពេលឆាប់ៗនេះ ហើយពួកយើងខ្ញុំសូមលើកទឹកចិត្តដល់ គួច សុកុម្ភះ ឲ្យរឹងពឹងឡើង និងកុំបាក់ទឹកអី ៕
ដោយ៖តារា