
យោងតាមសារព័ត៌មាន The Independent បានឱ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លឹប Barcelona កីឡាករ Andre Gomes ។
លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមកាំភ្លើងធំកំពុងតែចង់បន្ថែមកីឡាករអន្តរជាតិព័រទុយហ្គាល់ឱ្យក្រុមរបស់គាត់ ។ ខណះដែល Andre Gomes ត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃប្រហែល ៣០ លានផោន ( ៣៩,៥ លានដុល្លារ ) នៅរដូវក្តៅនេះ ។
អតីតអ្នកចាត់ការរបស់ក្លឹប PSG បានយល់ថាគាត់ប្រហែលជាត្រូវតែចុះហត្ថលេខាលើកីឡាករ Gomes ដើម្បីស្ដារក្លឹបកាំភ្លើងធំ Arsenal របស់គាត់ឲ្យល្អជាងមុនក្រោយពីគាត់បានមកជំនួសកន្លែងលោក Arsene Wenger ៕
ដោយ៖តារា