
យោងតាមអ្នកជំនាញផ្ទេរដ៏ល្បីល្បាញរបស់អ៊ីតាលីលោក Gianluca Di Marzio បាននិយាយថា កីឡាករ Cristiano Ronaldo នឹងចាកចេញពីក្លឹប Real Madrid ដោយសារតែគាត់មិនសប្បាយចិត្តអំពីកិច្ចចរចាកិច្ចសន្យាថ្មីរបស់គាត់ ។ ហើយទំនាក់ទំនងរវាង Cristiano Ronaldo និងលោក Florentino Perez បានខ្ទេចខ្ទីអស់បាត់ទៅហើយ ។
Juventus ដឹងថាពួកគេគឺជាគោលដៅចម្បងរបស់ Ronaldo ។ ទំនាក់ទំនងរបស់ពួកគេជាមួយលោក Jorge Mendes ក៏ជិតស្និទ្ធផងដែរព្រោះពួកគេទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកីឡាករថ្មីរបស់ខ្លួនគឺខ្សែការពារ Cancelo ។
ទោះបីជាយ៉ាងណាក៏ដោយ Juventus កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កីឡាករ Cristiano Ronaldo នៅពេលនេះ ។ ខណៈដែលលោក Di Marzio បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថាក្លឹបនេះនឹងត្រូវចំណាយប្រាក់ចន្លោះពី ១២០-១៥០ លានអឺរ៉ូទៅឱ្យក្លឹប Real Madrid សម្រាប់តម្លៃខ្លួនរបស់កីឡាករកំពូលរូបនេះ ខណះ Ronaldo ខ្លួនឯងផ្ទាល់ក៏កំពុងតែស្វែងរកប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយរដូវកាល ដែលនឹងទាមទារក្លឹប Juventus ត្រូវតែវិនិយោគទឹកប្រាក់សរុបប្រហែល ៤០០ លានអឺរ៉ូ ។
យោងតាមលោក Di Marzio បានឱ្យដឹងថាទៀតថាតាមរបាយការណ៍ដែលថាក្លិប Real Madrid នឹងទទួលយកតម្លៃខ្លួនរបស់កីឡាករ Cristiano Ronaldo ក្នុងតម្លៃ ១០០ លានអឺរ៉ូ ពីក្លិប Juventus នោះគឺជាពត៌មានមិនទាន់ច្បាស់ការនោះទេ ៕
ដោយ៖តារា