Manchester United កំពុងពិចារណាចូលរួមដេញថ្លៃនាំយកកីឡាករ Cristiano Ronaldo

6519
  • យោងតាមរបាយការណ៍ជាច្រើនពីប្រទេសអេស្ប៉ាញ , អង់គ្លេស និង អ៊ីតាលី បានបញ្ជាក់ថាកំពូលកីឡាករ Cristiano Ronaldo កំពុងតែខិតជិតការផ្លាស់ទៅកាន់ក្លឹប Juventus បន្ទាប់ពីម្ចាស់ជើងឯក Serie A បានដេញថ្លៃចំនួន ៨៨ លានផោន ។

    Image result for Cristiano Ronaldo

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបាននិយាយថា “យល់ព្រម” ដោយ Juve នឹងផ្តល់ឱ្យ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ ។ ប្រសិនបើកីឡាករវ័យ ៣៣ ឆ្នាំរូបនេះសម្រេចចិត្តចូលរួមជាមួយ Juventus ពិតមែននោះរូបគេនឹងទទួលបានកិច្ចសន្យា ៤ ឆ្នាំ ដែលត្រូវផុតកំណត់នៅឆ្នាំ ២០២២ ។

    Image result for Cristiano Ronaldo

    យោងតាមអ្នកសារព័ត៌មានលោក Luke Edwards របស់ការសែត Telegraph បានឱ្យដឹងថា ក្លឹបបីសាចក្រហម Manchester United មិនទាន់បានសម្រេចចិត្តទេថា តើពួកគេចង់ចូលរួមក្នុងយុទ្ធនាការដេញថ្លៃមួយសម្រាប់ការនាំយកកីឡាករ Ronaldo នោះនៅឡើយទេ ។ ទោះបីជា Ronaldo ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ទឹកដី Old Trafford វិញក៏ដោយក៏ទំនាក់ទំនងរបស់គាត់ជាមួយលោក Jose Mourinho អាចជាឧបសគ្គមួយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី