តារាជើងស៊ុតរបស់ប្រេស៊ីលម្នាក់កំពុងអស់សង្ឃឹមក្នុងការផ្ទេរទៅកាន់ក្លឹប FC Barcelona

65498
  • សមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 ត្រូវបានគេរាយការណ៍ថាអស់សង្ឃឹមសម្រាប់ការផ្ទេរទៅកាន់ក្រុមយក្សរបស់អេស្ប៉ាញ FC Barcelona ។

    Image result for willian

    យោងតាមការសែត Mundo Deportivo បានឲ្យដឹងថាខ្សែប្រយុទ្ធរបស់ជម្រើសជាតិប្រេស៊ីល និង Chelsea កីឡាករ Willian កំពុងតែជំរុញឱ្យមានការផ្លាស់ប្តូរទៅកាន់កីឡាដ្ឋាន Camp Nou ។ ភ្នាក់ងារកីឡាកររូបនេះលោក Kia Joorabchian ត្រូវបានគេរាយការណ៍ថាគាត់កំពុងតែធ្វើអ្វីៗដែលគាត់អាចធ្វើបានដើម្បីបញ្ចុះបញ្ចូលឲ្យក្រុមតោខៀវលក់កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ខណះក្លឹបបីសាចក្រហម Manchester United ក៏កំពុងកំណត់គោលដៅនាំយកកីឡាករូបនេះផងដែរ ។

    Related image

    របាយការណ៍នេះបានអះអាងទៀតថា Willian ចង់ចូលរួមជាមួយក្លឹប Blaugrana ( Barce ) បើទោះបីជាត្រូវបានគេនិយាយថាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះអាចទាមទារទឹកប្រាក់ដ៏ខ្ពស់ប្រហែល ៨០ លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បានបុរសម្នាក់នេះ ។ ទោះបីជាយ៉ាងណាក៏ដោយ Barca មានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់យ៉ាងច្រើនទៅលើកីឡាករដែលមានអាយុជិត ៣០ ឆ្នាំ នៅខែក្រោយនេះ ប៉ុន្តែការសម្របសម្រួលទាក់ទងនឹងប្រាក់ឈ្នួលរបស់ខ្សែបម្រើស្លាបរូបនេះអាចជាគន្លឹះនៃកិច្ចព្រមព្រៀងដូច Paulinho បានធ្វើនៅពេលដែលគាត់បានចូលរួមជាមួយ Barca ដែរ ខណះ Willian ប្រហែលជាត្រូវទទួលយកការកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគាត់ចង់ចុះហត្ថលេខាជាមួយម្ចាស់ជើងឯក La Liga ។

    Image result for willian brazil

    Willian បានមកដល់ទឹកដី Stamford Bridge កាលពីឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់ ហើយ បញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន ៣៩ ដង នៅក្នុងចំណោមការប្រកួតចំនួន ២៣៦ ប្រកួត សម្រាប់ក្លឹបតោខៀវ Chelsea ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី