ក្រោយ​ពី​ឈ្នះ Southampton ហង្ស​ក្រហម​ឡើង​ដល់​លេខ ៣ ហើយ

86920
  • Liverpool ខ្វះ​តែ​ពីរពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​តាម​ទាន់​ក្រុម​លំដាប់​លេខ​២​នៅ​ Premier League បន្ទាប់ពី​ពួកគេ​បាន​បំបាក់ Southampton ​ក្នុង​លទ្ធផល ២-០ លើទឹកដី St Mary កាល​ពីថ្ងៃអាទត្យ។

    Image may contain: 1 person, playing a sport

     

    ក្រុម​របស់ Jurgen Klopp ជាអ្នក​គ្រប់​គ្រង​បាល់​បាន​ច្រើនតាំង​ពី​នាទីដំបូង​ ដោយ Roberto Firmino បើក​ការ​នាំ​មុខ​នៅ​នាទី​ ៦ និង​ Mohamed Salah រកបាន​គ្រាប់ទី​ពីរ​មុនបញ្ចប់​តង់​ទីមួយ​បន្តិច។

    Image may contain: 2 people, people playing sports, stadium and outdoor

    ក្នុងតង់​ទីពីរ ក្រុម​ហង្ស​ក្រហម​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ប៉ុន្តែ Saints មិន​មាន​សំណាង​ក្នុង​ការ​វាយ​បក​វិញ​ទេ ទោះ​បី​ជាពួក​គេ​មាន​ឱកាស​ច្រើន​រាប់​មិនអស់​ដូចគ្នា។

    Image may contain: one or more people and people playing sports

    ក្រុមម្ចាស់ផ្ទះបើកការប្រកួតមកមិនសូវ​បានល្អ ដោយ​អនុញ្ញត Salah បាន​បាល់​ដាច់​ដោយ Wesley Hoedt ទាត់​បាល់​ខុស​មួយជើង។ ក្រុម​របស់ Mauricio Pellegrino ក៏​បាន​ព្យាយាម​ធ្វើការវាយបក​យ៉ាងខ្លាំង ដោយ​ Pierre Hojbjerg បញ្ជូន​បាល់​ឲ្យ Loris Karius តែគាត់​បែ​ជា​តែង​ប្លោងទៅលើ នៅនាទី ១៨។

    Mohamed Salah doubles Liverpool's lead at St Mary's

    Sadio Mane ខកខាងឱកាស​ស៊ុត​បញ្ជូលទី​ក្នុងរយៈចំងាយ ២៥ យ៉ាត (ប្រមាណ ១៧ម៉ែត្រ) នៅ​នាទី ២៦ បី​នាទី​ក្រោយ​មក​ទៀត​ Guido Carrillo ខកខាង​ឱកាស​តែតបាល់។ ប​ន្ទាប់​មក Karius បាន​សង្រ្គោះបាល់​ដ៏​គ្រោះថ្នាក់ពីខ្សែបម្រើកណ្តាល។

    Mane ធ្វើ​បាន​ល្អ ដែល​អាចទទួលបាល់​បញ្ជូន​ត្រង់​ដោយ Firmino ប៉ុន្តែ​ត្រូវ​បាន Ward-Prowse កាត់​ផ្តាច់​មិន​ឲ្យបាល់​ទៅ​ដល់ដៃ Karius ទេ ក្នុងនាទី ៣៣។​

    The sky is the limit for Salah's season

    ទោះជាយ៉ាងណាក្តី Southampton រង​សម្ពាធកាន់តែខ្លាំង​បន្ទាប់​ពី Salah បន្ថែម​មួយគ្រាប់​ទៀត​មុន​បញ្ចប់​តង់​ទី១ គឺនៅ​នា ទី​ ៤២ ដោយ​បាល់​នោះ​បញ្ជូន​ទៅ​មកជាមួយ Firmino ដែល​ជាកីឡាករឆ្នើម​របស់​អាហ្វ្រិកក្នុងឆ្នាំ ២០១៧។

    Liverpool were far too hot for Southampton to handle

    Salah ឈរ​ភាំងមើលបាល់​ទាត់​ផ្កាប់​ចាន​មួយជើង​របស់ Mane តែ​ត្រូវ​បាន​រារាំងដោយ Mario Lemina នៅនាទី ៥០។

    នៅ​នាទី ៦៣ Georginio Wijnaldum រត់​ទៅឈូស​បាល់​ដែល​បញ្ជូនដោយ Salah តែមិនជោគជ័យ ហើយ​ Emre Can ក៏​ខក​ខាន​ឱកាស​តែបន្តិច​ក្នុងការរកគ្រាប់បាល់។​

    Firmino slots home the opener after just six minutes

    នៅនាទី ៧១ ការស៊ុត​ដ៏​ស្អែតរបស់ Firmino ត្រូវ​បាន​រារាំងដោយអ្នកចាំទី ដែល​បាល់នេះ​ផ្តើមចេញពីការស៊ុតរបស់ Maneនៅខាងក្នុងប្រអប់ទី ហើយ Salah បន្ថែម​បាល់ផ្លាតចេញក្រៅ។

    ប្រាំនាទីក្រោយមក Mane ខកខាន​ឱកាស​ម្តងទៀត នៅ​ពេល​ដែល​គាត់​ព្យាយាម​ស្លាយដើម្បី​ទាត់​បាល់ ប៉ុន្តែ​មិន​ចំ​គោល​ដៅ​។ ពួកគេ​មាន​ឱកាស​ជាច្រើន​ទៀត​រហូត​ដល់​នាទី ៨៥ នៅពេលដែល Salah ទាត់​ជើងឆ្វេង​តែ​កោងចេញ​។

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី