
ខ្សែប្រយុទ្ធកំពូលរបស់ពិភពលោក Cristiano Ronaldo ចង់ចាកចេញពីក្លឹបអធិរាជស Real Madrid ដោយសារតែគាត់មានអារម្មណ៍ថាគាត់មិនត្រូវបានគេស្រឡាញ់ដូចកាលពីមុនទៀតទេ ។
ការសម្រេចចិត្តរបស់ក្លឹបអធិរាជស Real Madrid ក្នុងការកំណត់តម្លៃ ១០០ លានអឺរ៉ូ ( ស្មើនឹង ១១៧ លានដុល្លារអាមេរិក ) នៅលើតម្លៃខ្លួនរបស់គាត់កាលពីខែមករាគឺវាគ្រប់គ្រាន់ដើម្បីឲ្យកីឡាករវ័យ ៣៣ ឆ្នាំរូបនេះគិតថាគាត់គ្មានតម្លៃនៅកីឡាដ្ឋាន Santiago Bernabeu ដូចកាលពីមុនទៀតនោះទេ ។ ខណះក្លឹប Juventus ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករប្រធានក្រុមព័រទុយហ្គាល់រូបនេះ ៕
ដោយ៖តារា