Juventus នឹងបង្ហាញខ្លួន Cristiano Ronaldo នៅថ្ងៃសៅរ៍នេះជាផ្លូវការ

14699
  • Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយក្លឹប Juventus ហើយ នឹងត្រូវបង្ហាញខ្លួននៅថ្ងៃសៅរ៍នេះជាមួយនឹងកិច្ចព្រមព្រៀងលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដែលម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលរូបនេះនិងទទួលបានប្រាក់ឈ្នួល ៣០ លានអឺរ៉ូ ( ២៦ លានផោន / ៣៥ លានដុល្លារ ) ក្នុងមួយរដូវកាល ។

    Image result for cristiano ronaldo

    បន្ទាប់ពីផ្តួល Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុង Kiev កីឡាករ Ronaldo បានចេញមកនិយាយថាគាត់មិនប្រាកដអំពីអនាគតរបស់គាត់ជាមួយក្រុម Los Blancos នោះទេ ។ ប្រធានក្រុមព័ទុយហ្គាល់រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ឥឡូវនេះដើម្បីរីករាយហើយក្នុងពេលពីរបីថ្ងៃទៀតខ្ញុំនឹងផ្ដល់ចម្លើយដល់អ្នកគាំទ្រថាពួកគេស្ថិតនៅជាមួយខ្ញុំ “។

    Related image

    បន្ទាប់ពីព័ទុយហ្គាល់បានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ព័ត៌មានដែលថាគាត់ចាកចេញបានផ្ទុះឡើងយ៉ាងខ្លាំង ។ ការសែតរបស់អេស្ប៉ាញ Marca បានរាយការណ៍កាលពីយប់មិញថា Ronaldo និងប្រធានក្លឹប Real Madrid  លោក Florentino Perez នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីអនាគតរបស់តារាឆ្នើមរូបនេះ ។

    Related image

    Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីក្រុង Turin នៅរដូវក្ដៅនេះ ។ ខណះកិច្ចព្រមព្រៀងត្រូវបានយល់ព្រមទាំងសង់ខាង ហើយ Ronaldo នឹងត្រូវទៅលេងនៅក្នុងប្រទេសអ៊ីតាលីនៅរដូវកាលក្រោយ ។ ការសែត AS បានរាយការណ៍ថា ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Juventus នឹងបង្ហាញតារារូបនេះនៅថ្ងៃសៅរ៍ជាផ្លូវការ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី