Real Madrid ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល Ronaldo យល់ព្រមចូលរួមជាមួយ Juventus

19802
  • Real Madrid បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការសម្រេចចិត្តរបស់កីឡាករ Cristiano Ronaldo ក្នុងការចាកចេញពីក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus ។

    Image result for Cristiano Ronaldo​ to juventus

    វិបសាយកីឡាដ៏ល្បី Goal បានបញ្ជាក់ថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់នៅក្របខ័ណ្ឌ Serie A ដោយមានកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំដែលកីឡាកររូបនេះនឹងទទួលបានថ្លៃឈ្នួល ៣០ លានអឺរ៉ូ ( ២៦ លានផោន / ៣៥ លានដុល្លារ) ក្នុងមួយរដូវកាល ។ ក្លឹប Juventus នៅតែត្រូវចរចារជាមួយក្លិប Real Madrid ហើយគេរំពឹងថានឹងត្រូវបង់ប្រាក់ចំនួន ១០០ លានអឺរ៉ូ ប៉ុន្តែអាចឡើងដល់ ១២០ លានអឺរ៉ូ ( ១៤០ លានដុល្លារ ) ។

    Image result for Cristiano Ronaldo​ to juventus

    ទោះបីជាការរំពឹងទុករបស់ប្រធានក្រុមព័រទុយហ្គាល់ដែលចង់ចាកចេញពីកីឡាដ្ឋាន Santiago Bernabeu បានកើនឡើងក៏ដោយតែចាប់តាំងពីគាត់បានបង្ហាញថាគាត់ចង់ចាកចេញ ក្រោយពីគាត់បានជួយ Real Madrid ផ្តួលក្រុម Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលជាពានលើកទីបីជាប់គ្នា ខណះប្រធានក្លឹបនៅម៉ាឌ្រីតទើបតែចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើករូបគាត់ ។ ប៉ុន្តែ Ronaldo ខិតជិតធ្វើការចាកចេញទៅហើយ ខណះក្រុម Bianconeri ( Juve ) មានទំនុកចិត្តយ៉ាងខ្លាំងលើការចុះហត្ថលេខាជាមួយកំពូលកីឡាករដែលពួកគេធ្លាប់បានព្យាយាមចុះហត្ថលេខាពីក្លិប Sporting CP នៅពេលដែល Ronaldo មានអាយុត្រឹមតែ ១៨ ឆ្នាំតែប៉ុណ្ណោះ ។

    Image result for Cristiano Ronaldo​ to juventus

    ទោះជាយ៉ាងណាក៏ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះបានសារភាពថាគាត់កោតសរសើរយ៉ាងខ្លាំងដល់អ្នកគ្រាំទ្រ Juve ដែលមានការគោរពចំពោះគូរប្រកួតប្រជែងរបស់ក្លឹបខ្លួន បន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទីកាលពី Real Madrid ប៉ះ Juventus ក្នុងក្របខ័ណ្ឌ Champions League ។ Ronaldo មើលឃើញថាក្រុម Juventus គឺជាក្រុមដ៏ល្អមួយដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់គាត់ឲ្យល្បីទូទាំងពិភពលោក ។

    Related image

    លើសពីនេះទៅទៀតកំពូលកីឡាកររបស់ក្លឹប Blancos មានអារម្មណ៍ថាខ្លួនខ្វះការការពារនៅម៉ាឌ្រីដ ។ របាយការណ៍នៃភាពមិនសប្បាយចិត្តរបស់គាត់បានកើតឡើងកាលពីរដូវក្តៅមុននៅពេលដែលការសែត A Bola បានរាយការណ៍ពីបំណងរបស់គាត់ក្នុងការចាកចេញនៅចំពេលដែលគាត់មានបញ្ហាជាមួយអាជ្ញាធរបង់ពន្ធរបស់អេស្ប៉ាញដែលគាត់បានព្រមព្រៀងដោះស្រាយជាមួយទឹកប្រាក់ចំនួន ១៨,៨ លានអឺរ៉ូ ( ២២ លានដុល្លារ ) ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី