
លោក Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលើកិច្ចសន្យារយៈពេលពីរឆ្នាំ ។ អតីតគ្រូបង្វឹកក្លឹបអ្នកមានបុណ្យ FC Barcelona លោក Luis Enrique ត្រូវបានប្រកាសជាផ្លូវការក្នុងការក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីទៅជំនួសកន្លែងរបស់លោក Fernando Hierro ។
លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបាននិយាយថាលោក Luis Enrique ត្រូវបានជ្រើសរើសធ្វើជាគ្រូបង្វឹករបស់អេស្ប៉ាញ បើទោះបីលោកទទួលបានការផ្តល់ជូនដ៏ធំពីកន្លែងផ្សេងទៀតក៏ដោយ ។ កិច្ចសន្យារបស់គាត់នឹងមិនមានការចេញផ្សាយទេ ។ ការតែងតាំងនេះគឺជាការសម្រេចជាឯកច្ឆន្ទដោយគណៈកម្មាធិការ RFEF ។
គួបញ្ជាក់ផងដែរថា លោក Luis Enrique បានដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona អស់រយៈពេល ៣ រដូវកាលចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៧ ដោយបានដឹកនាំឈ្នះពានរង្វាន់បីក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ៕
ដោយ៖តារា