PSG ត្រៀមផ្ដល់ ២៧០ អឺរ៉ូ ដើម្បីឆក់យកខ្សែបម្រើ Philippe Coutinho ពីក្លឹប FC Barcelona

52843
  • ក្លឹប Paris Saint-Germain បានទាក់ទងទៅតំណាងរបស់អតីតខ្សែបម្រើរបស់ក្លឹបហងក្រហម Liverpool កីឡាករ Philippe Coutinho រួចហើយ សម្រាប់ការផ្លាស់ប្តូរដែលពួកគេរំពឹងថានឹងចំណាយអស់ ២៧០ លានអឺរ៉ូ ។

    Image result for Philippe Coutinho

    យោងតាមការសែត Mundo Deportivo ដែលមានមូលដ្ឋាននៅតំបន់កាតាឡានបានឲ្យដឹងថាក្លឹប Paris Saint-Germain ចង់ចុះហត្ថលេខាជាមួយ Coutinho ។ ក្លឹបយក្សរបស់បារាំងមួយនេះបានពិភាក្សាជាមួយភ្នាក់ងាររបស់ Coutinho ហើយប្រាប់ថាពួកគេនឹងផ្ដល់ឲ្យកីឡាកររូបនេះក្នុងតម្លៃចំនួន ២៧០ លានអឺរ៉ូ ។ ក្លឹប PSG មិនបានទាក់ទងទៅកាន់ក្លឹប Barcelona នោះទេ ព្រោះពួកគេចង់បញ្ចុះបញ្ចូល Coutinho និងភ្នាក់ងាររបស់គេជាមុនសិន ។ ពួកគេដឹងហើយថា Barca នឹងចង្អុលបង្ហាញនូវការទិញផ្ដាច់កុងត្រាក្នុងតម្លៃចំនួន ៤០០ លានអឺរូ ប្រសិនបើពួកគេចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ។

    Image result for Philippe Coutinho

    នេះគឺជាយុទ្ធសាស្រ្តដូចគ្នានឹងក្លឹប PSG បានប្រើប្រាស់ជាមួយ Neymar កាលពីរដូវក្តៅមុននៅពេលដែល PSG បានជួបជាមួយឪពុកនិងភ្នាក់ងាររបស់គាត់នៅ Ibiza មុនពេលទំនាក់ទំនងជាមួយក្លឹប Barcelona ។ ជាមួយនឹងពាក្យចចាមអារ៉ាមទាំងអស់ដែលបង្ហាញខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពី Real Madrid នោះក្លឹប PSG មានការភ័យខ្លាចចំពោះការផ្លាស់ប្តូរកីឡាករ Neymar ទៅកាន់ក្រុម Los Blancos ហើយជឿជាក់ថាការនាំយកកីឡាករ Coutinho នឹងធ្វើឱ្យ Neymar សប្បាយចិត្តនិងបន្ដនៅបន្តទៀត ។

    Image result for Philippe Coutinho

    Philippe Coutinho គឺមិនទំនងជាចង់ធ្វើការផ្លាស់ប្តូរនោះទេ ដោយសារតែបំណងប្រាថ្នារបស់គាត់គឺចង់ទទួលជោគជ័យជាមួយក្លឹប FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី