Carlo Ancelotti៖ លោក Allegri គាត់គឺជាគ្រូបង្វឹកដ៏ល្អឥតខ្ចោះសម្រាប់ Cristiano Ronaldo

26428
  • លោក Carlo Ancelotti ចង់ឃើញកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីក្លឹប Juventus ។

    Image result for Carlo Ancelotti with ronaldo

    កាលពីថ្ងៃអាទិត្យនេះសារព័ត៌មាន Corriere dello Sport របស់អ៊ីតាលីបានចេញផ្សាយរឿងមួយដែលអតីតអ្នកចាត់ការរបស់ក្លឹប Real Madrid លោក Carlo Ancelotti បានសរសើរខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់កីឡាករ Cristiano Ronaldo ។

    Image result for Carlo Ancelotti with ronaldo

    គ្រូបង្វឹកថ្មីរបស់ក្លិប Napoli រូបនេះក៏បាននិយាយថា ប្រសិនបើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះយល់ព្រមលើការផ្លាស់ប្តូរទៅកាន់ទីក្រុង Turin ពិតមែន នោះលោក Massimiliano Allegri គាត់គឺជាគ្រូបង្វឹកដ៏ល្អឥតខ្ចោះសម្រាប់រូបគេ ។ លោក Ancelotti មានទំនាក់ទំនងយ៉ាងល្អជាមួយ Cristiano កាលពីលោកទៅដឹកនាំក្លឹប Real Madrid ហើយពួកគេបានរក្សាទំនាក់ទំនងតាំងពីពេលនោះមក ។

    Image result for ronaldo

    ខ្សែប្រយុទ្ធ Cristiano Ronaldo ខិតជិតចាកចេញពីក្រុម Real Madrid ក្រោយពីចំណាយពេលអស់រយះពេល ៩ ឆ្នាំកន្លងមក ។ ប្រធានក្រុមព័រទុយហ្គាល់រូបនេះនឹងទទួលបានកិច្ចសន្យារយៈពេលបួនឆ្នាំនៅឯក្លឹប Juventus ដែលនឹងទទួលបានប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយរដូវកាល ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី