Luka Modric៖ ខ្ញុំមិនអាចស្រមៃមើល Cristiano Ronaldo លេងនៅក្លឹបណាមួយផ្សេងទៀតឡើយ

22688
  • ខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Luka Modric បាននិយាយទៅកាន់អ្នកសារព័ត៌មានទាក់ទងជាមួយនិងការចាកចេញរបស់មិត្តរួមក្លឹប Cristiano Ronaldo ក្រោយពីក្រូអាតបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោយពីបំបាក់ម្ចាស់ផ្ទះរុស្ស៊ីក្នុងលទ្ធផល ៤-៣ ក្នុងបាល់កាត់សេចក្ដី ១១ ម៉ែត្រ ដោយម៉ោងធម្មតាបានត្រឹម ១ ទល់នឹង ១ ។

    Image result for Luka Modric with ronaldo

    Luka Modric បាននិយាយថា៖ “យើងនឹងមើលឃើញអ្វីដែលនឹងកើតឡើង ។ ខ្ញុំមិនគិតថាគាត់នឹងចាកចេញ ហើយខ្ញុំចង់ឱ្យគាត់ស្នាក់នៅព្រោះគាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក ។ ខ្ញុំមិនអាចស្រមៃមើល Cristiano Ronaldo នៅក្លឹបណាមួយផ្សេងឡើយ ខ្ញុំគិតថាគេនឹងនៅបន្តទៀតនោះហើយជាគំនិតរបស់ខ្ញុំ”។

    Image result for Luka Modric with ronaldo

    កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិប Juventus ជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ ហើយគាត់នឹងរកបាន ៣០ លានអឺរ៉ូក្នុងមួយរដូវកាល ។ ហើយសារព័ត៌មានធំៗរបស់អ៊ីតាលីនិងអេស្ប៉ាញមានទំនុកចិត្តខ្លាំងចំពោះការផ្ទេរដ៏៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី