ការផ្ទេររបស់ Ronaldo ទៅកាន់ Juventus អាចត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោង ទៀត

18841
  • ការផ្ទេររបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្រុម Juventus អាចត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោង ទៀត ។ ភ្នាក់ងាររបស់កីឡាករ Ronaldo លោក Jorge Mendes និងប្រធានក្លិប Real Madrid លោក Florentino Perez នឹងត្រូវជួបគ្នានៅថ្ងៃអង្គារនេះសម្រាប់កិច្ចចរចាដែលអាចធ្វើឱ្យកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបយក្សក្របខ័ណ្ឌ Serie A ។

    Image result for Cristiano Ronaldo

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះកំពុងតែសម្លឹងរកការបញ្ចប់កិច្ចព្រមព្រៀងទិញក្នុងតម្លៃ ៨៨ លានផោន ( ១១៧ លានដុល្លារអាមេរិក) ក្នុងការនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះទៅកាន់ទឹកដីអ៊ីតាលី ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី