Cristiano Ronaldo បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ជាផ្លូវការហើយ ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានចាប់ផ្តើមចុះហត្ថលេខាជាមួយប្រធានក្រុមព័រទុយហ្គាល់បន្ទាប់ពីគាត់បានបង្ហាញថាគាត់កំពុងពិចារណាចាកចេញពីទីក្រុងម៉ាឌ្រីដបន្ទាប់ពីការឈ្នះក្របខ័ណ្ឌ Champions League របស់ពួកគេលើកទី ៣ ។
Ronaldo បានយល់ព្រមទទួលយកកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលនឹងធ្វើឲ្យគាត់រកចំណូលបាន ៣០ លានអឺរ៉ូ ( ២៦ លានផោន / ៣៥ លានដុល្លារ) ក្នុងមួយរដូវកាល ជាមួយតម្លៃខ្លួនចាកចេញ ១០០ លានអឺរ៉ូ ( ៨៨ លានផោន / ១១៧ លានដុលារ ) បូកជាមួយនឹងប្រាក់បន្ថែមទៀតផ្សេងទៀត ១២ លានអឺរ៉ូ ( ១០.៥ ផោន / ១៤ លានដុលារ ) ក្នុងការចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ។
Cristiano Ronaldo ដែលមានវ័យ ៣៣ ឆ្នាំបានក្លាយជាកីឡាករលំដាប់កំពូលរបស់ពិភពលោកបន្ទាប់ពីគាត់បានក្លាយជាកីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោកនៅពេលគាត់បានចូលរួមជាមួយក្លឹប Real Madrid ពីក្លិបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០០៩ ។
ក្នុងអំឡុងពេល ៩ ឆ្នាំរបស់គាត់នៅកីឡាដ្ឋាន Santiago Bernabeu កំពូលខ្សែប្រយុទ្ធ Ronaldo បានឈ្នះពានរង្វាន់ចំនួន ១៥ ពានរង្វាន់ រួមទាំងពានរង្វាន់ក្របខ័ណ្ឌ La Liga ចំនួនពីរ និង Copa del Rey ចំនួនពីរ ផងដែរ ៕
ដោយ៖តារា