Willian យល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយនឹងក្លឹប FC Barcelona រួចរាល់ហើយ

66755
  • តារាឆ្នើមរបស់ប្រេស៊ីលម្នាក់ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងលើលក្ខខណ្ឌនៃការផ្ទេរទៅក្លិបយក្សអេស្ប៉ាញ FC Barcelona រួចរាល់ហើយ ។

    Image result for Willian

    ក្លិបនៅតំបន់កាតាឡានត្រូវបានគេមើលឃើញថាកំពុងសម្លឹងរកការនាំយកខ្សែប្រយុទ្ធមួយចំនួននៅរដូវកាលក្រោយ បន្ទាប់ពីការបរាជ័យក្នុងយុទ្ធនាការក្របខ័ណ្ឌ UEFA Champions League របស់ពួកគេ ខណះខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Willian ត្រូវបានគេនិយាយថាគឺកំពុងស្ថិតនៅលើរ៉ាដារបស់ក្លិប ។

    Related image

    របាយការណ៍នេះបាននិយាយថា Lionel Messi និង Luis Suarez បានត្អូញត្អែរថាមានការខ្វះអ្នកបញ្ចប់ទីនៅផ្នែកខាងស្តាំនៃខ្សែប្រយុទ្ធនៅ Barca ហើយ Willian ត្រូវបានកំណត់ថាជាអ្នកមកកាន់កាប់តំណែងនេះ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ក៏មិនសប្បាយចិត្តដែរដែល Chelsea មិនអាចចូលរួមក្នុងការប្រកួតប្រជែងជាមួយក្លឹបធំៗបាននៅក្នុងពានទ្វីបអឺរ៉ុបក្នុងយុទ្ធនាការ ២០១៨/១៩ ខាងមុខនេះ ។

    Image result for Willian

    ជាមួយនឹងកីឡាករប្រេស៊ីលរូបនេះនិងក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយ ហើយឥឡូវនេះវាគឺជាពេលដែលក្លឹបទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយមុនពេលដែលប្រកាសជាផ្លូវការក្នុងការក្លាយជាកីឡាកររបស់ក្លឹប ។ ថ្មីៗនេះ Willian បានអធិប្បាយលើពាក្យចចាមអារ៉ាមដែលថាគាត់នឹងផ្លាស់ប្តូរក្លឹប ប៉ុន្តែដោយសារតែគាត់កំពុងបំពេញកាតព្វកិច្ចជាមួយប្រេស៊ីល គាត់បានបដិសេធមិននិយាយលំអិតអំពីអនាគតរបស់គាត់នោះទេ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី