
Arsenal បានប្រកាសជាផ្លូវការនូវការមកដល់កីឡាករទី ៤ របស់ពួកគេជាមួយខ្សែបម្រើកណ្តាលដែលចូលរួមជាមួយក្លិបក្នុងតម្លៃខ្លួន ២២ លានផោន ។
Lucas Torreira ដែលបានចូលរួមជាមួយក្រុមអ៊ុយរូហ្គាយនៅការប្រកួតបាល់ទាត់ FIFA 2018 បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ពីក្លឹប Sampdoria ។ ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះនឹងពាក់អាវលេខ ១១ នៅក្លឹបបន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តសុខភាពរួចមក ។
លោក Unai Emery អ្នកចាត់ការរបស់ក្លិបកាំភ្លើងធំ Arsenal បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ ” យើងបានចុះហត្ថលេខាជាមួយ Lucas Torreira ដែលជាកីឡាករវ័យក្មេងដែលមានទេពកោសល្យដ៏អស្ចារ្យនៅក្នុងការប្រកួត ។ ខ្សែបម្រើម្នាក់ដែលមានគុណភាពល្អ ខ្ញុំពិតជារីករាយក្នុងការមើលការលេងរបស់គាត់សម្រាប់ Sampdoria កាលពី ២ រដូវកាលមុន ហើយយើងទាំងអស់គ្នាបានឃើញគាត់ធ្វើបានយ៉ាងល្អសម្រាប់អ៊ុយរូហ្គាយនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ។ គាត់គឺជាកីឡាករវ័យក្មេងដែលមានបទពិសោធន៍ល្អប៉ុន្តែគាត់ចង់បន្តរីកចម្រើន ។ យើងសូមស្វាគមន៍ Lucas ដែលមកកាន់ក្លឹប Arsenal ហើយសង្ឃឹមថាគាត់នឹងជួយយើងបានច្រើននៅរដូវកាលក្រោយ ។
Lucas Torreira គឺជាកីឡាករទី ៤ របស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពីអ្នកចាំទី Bernd Leno, ខ្សែការពារកណ្តាល Sokratis Papastathopoulos និង Stephan Lichtsteiner ៕
ដោយ៖តារា