
អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិ អេស្ប៉ាញ និង Atletico Madrid បានសម្រេចចិត្តចូលរួមជាមួយក្លឹបមួយនៅលីគកំពូល ជប៉ុន ។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool កីឡាករ Fernando Torres បានផុតកុងត្រាជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Europa League ក្លឹប Atletico Madrid ហើយទាំងពីរភាគីបានសម្រចមិនបន្ដកុងត្រាជាមួយគ្នាទៀតឡើយ ខណះកីឡាករវ័យ ៣៤ ឆ្នាំបានសម្រចចិត្តចូលរួមជាមួយក្លឹប Sagan Tosu ដែលលេងនៅលីគកំពូល ជប៉ុន ( J1 League ) ដោយពាក់លេង ៩ ដែលជាលេខបណ្ដូលចិត្តរបស់គាត់ ។
Torres បានបង្ហាញខ្លួនឲ្យក្លឹបយក្សអេស្ប៉ាញ Atletico Madrid ចំនួន ២៧២ ប្រកួត ដោយស៊ុតបញ្ចូលទីបានចំនួន ៩៥ គ្រាប់ ។ ខណះក្លឹប Sagan Tosu កំពុងស្ថិតនៅលេងរៀងទី ១៧ ដែលកំពុងស្ថិតនៅតំបន់គេកាត់ចោល ។ ហើយ Fernando Torres នឹងត្រូវជួបជាមួយមិត្តរួមជាតិអតីតខ្សែបម្រើ Andrés Iniesta ដែលកំពុងលេងឲ្យក្លឹប Vissel Kobe ៕
ដោយ៖តារា