
អស់រយៈ១៦ឆ្នាំមកហើយដែលប្រេស៊ីលបានខកខានលើកពានរង្វាន់បាល់ទាត់ FIFA World Cup ខណៈដែលក្រុម សាំបា នេះបានឈ្នះវាចំនួន ៥ លើករួចហើយគឺ ១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ និង ២០០២។ អ្វីដែលមើលទៅឃើញថាទាស់ភ្នែកសម្រាប់ក្រុមប្រេស៊ីលនៅឆ្នាំនេះ គឺក្រុមអាវលឿងនេះមានកីឡាករតិចតួចតែប៉ុណ្ណោះដែលមានបទពិសោធន៏ក្នុងការប្រកួត World Cup ។ ទោះជាយ៉ាងនេះក៏ដោយចុះក៏ពួកគេក៏មានទស្សនវិស័យវែងឆ្ងាយនិងជាយុវជនដែលមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅឆ្នាំនេះ។
Coutinho
នាពេលនេះយើងសូមលើកយកកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងមូលរបស់ប្រេស៊ីលគឺ Philippe Coutinho ជាប្រធានបទនៅក្នុងការជជែកវែកញែកថា តើគេអាចជួយក្រុមជំរើសជាតិ ប្រេស៊ីល អោយធ្វើបានល្អដល់កម្រិតណានៅក្នុងព្រិត្តការណ៍ World Cup? Coutinho មានចំនុចល្អប្រសើរខ្លះៗដែលយើងត្រូវលើកយកមកបកស្រាយ៖
Philippe Coutinho, Barcelona១-ទស្សនវិស័យ និង សមត្ថភាពដ៏អស្ចារ្យ
គឺជាអ្នកទាត់បាល់ដែលប្រកបទៅដោយគុណភាពម្នាក់ Coutinho និងធ្វើឱ្យមានភាពខុសគ្នាចំពោះការប្រកួតនៅឆ្នាំនេះ។ អ្នកពិតជាមិនអាចប្រៀបធៀប Coutinho ទៅនិង Neymar បានឡើយ តែអ្នកអាចប្រដូចកីឡាកររូបនេះទៅនិង Ronaldo របស់ប្រេស៊ីលកាលពីជំនាន់មុន។ Coutinho គឺជាអ្នកមានចក្ខុវិស័យវែងឆ្ងាយនិងសមត្ថភាពដ៏ពេញលេញដែល វាអាចជាគ្រឿងផ្សំដែលជួយឲ្យប្រេស៊ីលឡើងដល់វគ្គចុងក្រោយបំផុត។
២-ទឹកចិត្តជាអ្នកប្រយុទ្ធ
កាលពីមុននេះមួយជំនាន់អ្នកណាមិនខ្លាច ប្រេស៊ីល? ក្រុមសាំបានេះតែងតែបង្ករភាពភ័យខ្លាចតាមរយៈកីឡាករ Ronaldo, Ronaldinho និង Roberto Carlos ដែលបានជួយបង្កើតជាប្រវត្តិសាស្រ្តសម័យថ្មីអោយប្រេស៊ីល។ ជាមួយនិងប្រព័ន្ធលេង Tite គឺវាសមស្របទៅនិងទឹកចិត្តជាអ្នកប្រយុទ្ធរបស់ក្រុមកីឡាករ ដែលពេលនេះគេឃើញមាន Coutinho ដែលគេបានជួយ Liverpool អស់រយៈពេល ៥ ឆ្នាំមកហើយ។ គេតែងតែប្រយុទ្ធជាមួយនឹងភាពច្នៃប្រឌិតដែលបានធ្វើអោយរូបគេក្លាយជាកីឡាករឆ្នើមម្នាក់ដែលលោកអ្នកបានឃើញក្នុងខែមិថុនាឆ្នាំ ២០១៨ នេះ។ រឿងមួយទៀតដែលធ្វើអោយ Coutinho កាន់តែសម្បូរបទពិសោធន៍ប្រយុទ្ធថែមទៀតនោះគឺពេលនេះគេកំពុងតែលេងជាមួយ Lionel Messi ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួច ដូចនេះវាហាក់ដូចជាផ្តល់គុណប្រយោជន៍យ៉ាងសន្ធឹកដល់ប្រេស៊ីល។
៣-ជាកីឡាករលេងបានច្រើនជំនាញ
Coutinho មានការរីកចម្រើនដោយសារតែអ្នកគ្រប់គ្រងដាក់ឲ្យគេលេងច្រើនជំនាញក្រៅពីខ្សែប្រយុទ្ធ។ រូបគេធ្លាប់បានលេងនៅតំបន់ស្លាបទាំងសងខាងដែលគេបានជួយរកជ័យជម្នះអោយ Liverpool ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគេក៏អាចលេងជាខ្សែប្រយុទ្ធទី ២ ផងដែរ។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបានចំនួន ៤១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៥២ លើកសម្រាប់ក្រុមហង្សក្រហម ដែលមិនមែនជារឿងអាក្រក់នោះទេសម្រាប់អ្នកលេងបាល់ម្នាក់ដែលលេងបាននូវតួនាទីផ្សេងៗគ្នា។ ប្រេស៊ីលពិតជានឹងទទួលបានអត្ថប្រយោជន៍ពីកីឡាករ ២៥ឆ្នាំរូបនេះ។
៤-ដាក់ចិត្តលេងជាក្រុម
Coutinho ក៏បានបង្ហាញផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំនេះថាគេមិនត្រឹមតែជាអ្នកស៊ុតបាល់បញ្ចូលទីតែប៉ុណ្ណោះទេ តែគេក៏ជាអ្នកធានាឲ្យក្រុមឈ្នះការប្រកួតផងដែរ។ តែនេះក៏មិនមែនបានន័យថា Coutinho ត្រូវរ៉ាប់រងសំពាធតែម្នាក់ឯងដែរ ការវេញគ្នាជាធ្លុងមួយគឺជាអ្វីដែលកីឡាកររូបនេះបានធ្វើ។ Coutinho ឆាប់សម្របខ្លួនបានទៅនិងមជ្ឈដ្ឋានថ្មីដោយមិនបាច់រងចាំយូរឡើយ។ វត្តមាន Philippe និងជួយជំរុញឲ្យ Neymar មានឪកាសក្នុងការស្វែងរកគ្រាប់បញ្ចូលទីបន្ថែមទៀត ។
បួនចំនុចខាងលើនេះហើយដែលសបញ្ជាក់អោយឃើញថា Coutinho នឹងក្លាយជាកីឡាករដែលមានឥទ្ធីពលមួយរូបនៅ World Cup និងអាចជួយឲ្យប្រេស៊ីលឈ្នះពានរង្វាន់ពិភពលោកបាន។
ដោយ៖ តារា