
ក្រូអាតបានទម្លាក់ក្រុមតោកំណាចអង់គ្លេសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការដណ្ដើមពានរង្វាន់ FIFA World Cup 2018 ជាប្រវិត្តសាស្ត្រ ។
ក្រូអាតបានបង្ហាញភាពខ្លាំងរបស់ខ្លួនចាប់តាំងពីវគ្គជម្រុះតាមពូលមកម្លេះ ដោយបំបាក់ នីហ្សេនីយ៉ា , អាហ្សង់ទីន និង អ៊ីស្លង់ មិនឲ្យតដៃរួច ។ កាលពីព្រឹកយប់មិញនេះ ជាការប្រកួតដ៏ស្វាតស្វាញបំផុត ដោយក្រុមតោបីអង់គ្លេស បាននាំមុខ ក្រូអាត មុនត្រឹមនាទី ៥ ដោយការទាត់បាល់ហ្វ្រីឃីករបស់កីឡាករ Kieran Trippier ប៉ុន្តែក្រូអាតមិនបានរាថយឡើយនៅតែបន្ថែមការសម្រុកហើយបានរកគ្រាប់បាល់តាមស្មើរវិញនៅនាទី ៦៨ ដោយកីឡាករ Sime Vrsaljko ហើយលទ្ធផលនេះបានធ្វើមានការបន្ថែមម៉ោង ១៥ នាទីពីរដង ។
នៅ ១៥ នាទីដំបូងគឺគ្មានគ្រាប់បាល់នោះឡើយ ប៉ុន្តែពេលចូលដល់នាទី ១០៩ កីឡាករ Mandzukic បានស៊ុតបញ្ចូលទី ១ គ្រាប់ដែលជាគ្រាប់ជ័យជំនះដែលនាំ ជម្រើសជាតិក្រូអាតឡើងទៅជួបក្រុមមាន់គក់បារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានររង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្សី ជាប្រវិត្តសាស្ត្ររបស់ខ្លួន ។
គួបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រ័ត្រនិងធ្វើឡើងនៅកីឡាដ្ឋាន Luzhniki ស្ថិតនៅទីក្រុង ម៉ូស្កូ ចំថ្ងៃ អាទិត្យ ទី ១៥ ខែ កក្កដា វេលាម៉ោង ១០ យប់ ម៉ោងនៅកម្ពុជា ខណះ ការដណ្ដើមយកលេខ ៣ រវាង អង់គ្លេស និង បែលហ្ស៊ិក និងត្រូវប្រកួតនៅវេលាម៉ោង ៩ យប់ ម៉ោងនៅកម្ពុជា ៕
ដោយ៖តារា