Eden Hazard បានក្លាយជាគោលដៅតាមប្រម៉ាញ់របស់ក្លឹបអ្នកមានបុណ្យ Barcelona

36637
  • យោងតាម Sport បានឱ្យដឹងថាខ្សែបម្រើ-ប្រយុទ្ធ Eden Hazard របស់ក្លឹបតោខៀវ Chelsea គឺជាគោលដៅនៃការផ្ទេរជាបឋមរបស់ក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ ។

    Image result for Eden Hazard

    ក្លឹប Barcelona បានចុះហត្ថលេខាជាមួយនឹងកីឡាករ Arthur Melo មួយរួចហើយ ប៉ុន្តែក្លឹបមានការអាក់អន់ចិត្ដក្រោយពីការបរាជ័យក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរបស់បារាំង Antoine Griezmann និង ការចាកចេញរបស់ខ្សែបម្រើរបស់ប្រស៊ី Paulinho ដែលបានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ខណៈដែលខ្សែបម្រើបណ្ដូលរបស់ក្លឹបកីឡាករ Andres Iniesta បានចាកចេញទៅកាន់ប្រទេសជប៉ុន ។

    Image result for Eden Hazard

    ហើយឥឡូវនេះក្លឹបនឹងត្រលប់មកចាប់អារម្មណ៍តារាឆ្នើម Eden Hazard របស់ក្លឹបតោខៀវ Chelsea វិញដើម្បីជួយបំពេញចន្លោះប្រហោងរបស់ក្រុម Catalans ( Barcelona ) ដើម្បីវិលត្រលប់ទៅកាន់ការប្រកួតប្រជែងពានទ្វីបអ៊ឺរ៉ុបវិញ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី