ភ្នាក់ងា៖ Bale នឹងនិយាយជាមួយលោក Julen Lopetegui ហើយយើងនឹងចាកចេញពីទីនោះ

43334
  • យោងតាមសារព័ត៌មាន Manchester Evening News (MEN) បានឱ្យដឹងថាក្រុមបីសាចក្រហម Manchester United បានបន្តកិច្ចចរចាជាមួយកីឡាករ Gareth Bale ។ Bale ត្រូវបានគេនិយាយថាជាគោលដៅសំខាន់មួយរបស់លោក Mourinho សម្រាប់រដូវក្តៅនេះ ។

    Related image

    កាលពីដើមសប្តាហ៍នេះភ្នាក់ងាររបស់ខ្សែប្រយុទ្ធជើងឆ្វេង Bale លោក Jonathan Barnett បានប្រាប់ទៅ ESPN FC ថា៖ ” Gareth នឹងនិយាយជាមួយគ្រូបង្វឹកក្រុម Real Madrid (លោក Julen Lopetegui) ហើយយើងនឹងចេញពីទីនោះ” ។

    Image result for Isco with Marco Asensio

    បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្លឹបសេះបង្កង់ Juventus និងកីឡាករសញ្ជាតិបារាំង Karim Benzema ត្រូវបានគេនិយាយថាត្រូវបានផ្សារភ្ជាប់ជាមួយការផ្ទេរទៅកាន់ក្លឹប Napoli ហើយវាទំនងជាដល់ពេលត្រូវរំសាយខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ក្រុមអធិរាជសរហ័សនាម BBC ឲ្យរលាយសាបសូន្យនៅរដូវក្តៅនេះ ។

    Image result for gareth bale Karim Benzema and ronaldo

    ហើយត្រូវបានគេសន្មតថាប្រសិនបើ Bale បន្តនៅក្នុងក្លឹបនោះទៀតគាត់នឹងមិនអាចប្រជែងឈ្នះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Isco និង Marco Asensio នោះទេ ព្រោះលោក Lopetegui ធ្លាប់ជាអតីតគ្រូបង្វឹកអេស្ប៉ាញហើយគាត់យល់ដឹងពីរបៀបរបស់កីឡាករទាំងនេះជាង Gareth Bale ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី